Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

និយ័តករមូលបត្រកម្ពុជា ថា ទ្រព្យរបស់ក្រុមហ៊ុន CIC ត្រូវបានប្រមូលមកវិញ ៩០% និងតម្រូវឱ្យក្រុមហ៊ុននេះកែទម្រង់គ្រប់គ្រងប្រាក់​របស់វិនិយោគិនឱ្យបានត្រឹមត្រូវតាមច្បាប់

0

 

និយ័តករមូលបត្រកម្ពុជា(នមក) តម្រូវឱ្យក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc)  ចាត់វិធានការកែទម្រង់ ពិនិត្យគ្រប់គ្រងចំនួនប្រាក់របស់វិនិយោគិន និងចាត់ចែងទ្រព្យដែលកាត់កងបាន ឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ក្នុងគោលដៅអភិវឌ្ឍន៍ ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។

ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៥ មីនា និយ័តករមូលបត្រកម្ពុជា ឱ្យដឹងថា តាមរយៈកិច្ចការទាំងអស់ ដែលតម្រូវ និងណែនាំឱ្យក្រុមហ៊ុន ជាពិសេសគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ ឱ្យអនុវត្តជាបន្ទាន់ គឺសំដៅការពារផលប្រយោជន៍របស់វិនិយោគិន។ មកទល់ថ្ងៃនេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែល ន.ម.ក. បាននិងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។

សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ន.ម.ក. បានធ្វើការងារតាមនីតិវិធី និងបែបបទនៃច្បាប់ ក៏ដូចជាបច្ចេកទេសជានិយ័តករ ដើម្បីគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ អនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមានក្នុងវិស័យមូលបត្រ។ ន.ម.ក. នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិជាបន្ត និងឃ្លាំមើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុនកំពុងជួបការលំបាក។

ន.ម.ក. បានបញ្ជាក់ថា៖«ក្នុងករណីវិនិយោគិនណាមានចម្ងល់ពាក់ព័ន្ធនឹងករណីខាងលើរបស់ក្រុមហ៊ុនស៊ីអាយ​ស៊ី ផាតនើរ អាចទំនាក់ទំនងមកកាន់ ន.ម.ក. ដោយផ្ទាល់ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា ដែលស្ថិតនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឬតាមទូរស័ព្ទលេខ ០២៣៨៨៥ ៦១១/០៩៨ ៣០៨ ៣៣៣»។

នៅពេលទាក់ទងនាថ្ងៃទី២៦ មីនា សួរពីចំណាត់ការយ៉ាងណា លើក្រុមហ៊ុន CIC ខណៈមានការស្នើសុំឱ្យមានចំណាត់ការផ្លូវច្បាប់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែប្រាប់តាមសារតេឡេក្រាមថា៖«សូមរង់ចាំមើលចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ច ដែលជានិយ័តករមូលបត្រកម្ពុជា»៕

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCIC
Leave A Reply

Your email address will not be published.