Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់មន្ត្រីរបស់ខ្លួន ថា ជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើគណបក្សកម្លាំងជាតិ

0

គណបក្សកម្លាំងជាតិ សម្តែងការសោកស្តាយ ដែលអាជ្ញាធររដ្ឋាភិបាល បានចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិ ដោយចាត់ទុកការចាប់ខ្លួននេះ ជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី៣ ខែកញ្ញា នេះ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន នៅថ្ងៃទី២ ខែកញ្ញា នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្តីថ្លែងការណ៍ បញ្ជាក់ថា៖«គណបក្សកម្លាំងជាតិ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោកជិន ប៊ុណ្ណារ័ត្ន ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយ សម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មិនទាន់អាចទាក់ទងសុំអត្ថាធិប្បាយពីករណីចាប់ខ្លួនមន្ត្រីបក្សកម្លាំងជាតិនេះបានទេ នៅថ្ងៃទី៣ កញ្ញា៕

Leave A Reply

Your email address will not be published.