Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ឱ្យក្រុមប្រឆាំង រង់ចាំមើលដំណើរការ នៃការដ្ឋានព្រែកជីកហ្វូណនតេជោ អាចជាប់គាំង ដូចសម្តីរបស់មេបក្សខ្លួនថា ឬទេ ដោយលោកប្រាប់កុំឱ្យជឿពួកប្រឆាំង

0

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ឆ្លើយតបទៅមេបក្សប្រឆាំង លោក សម រង្ស៊ី ករណីព្រែកជីកហ្វូណនតេជោ ដោយប្រាប់ឱ្យមេបក្សប្រឆាំងរូបនេះ និងក្រុមរបស់ខ្លួន រង់ចាំមើលការបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ អាចដំណើរការទៅមុខ រហូតទទួលជោគជ័យ ឬជាប់គាំង ដូចការអះអាងរបស់លោករង្ស៊ី។

លោកថ្លែកាលពីថ្ងៃទី២៩ ខែកក្កដា ថា រឿងព្រែកជីហ្វូណននេះ កុំជឿពួកប្រឆាំង ដែលចេះតែនិយាយគ្មានមូលដ្ឋានពេក ព្រោះថា រាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់ សម្រាប់ដំណើរការ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ រហូតដល់រួចរាល់។

លោក ប៉ែន បូណា ប្រាប់ The Cambodia Now News(CNN)ថា៖«និយាយអ៊ីចឹងៗវិន ទៅរួចដែរ។ បើគេអត់មានថវិកា គេទៅបើកការដ្ឋាន។ និយាយអ៊ីចឹងៗ យើងស្តាប់ទៅ វាអត់ទំនង។ អ៊ីចឹងទេ ឱ្យគាត់ចេះតែនិយាយទៅ ប៉ុន្តែរាជរដ្ឋាភិបាល ទៅហើយ»។

លោកបន្ថែមថា៖«ដំបូងគាត់ប្រឆាំងអ៊ីចេះ ប្រឆាំងអ៊ីចុះ។ ដល់ឥឡូវមកប្រឆាំងគេបើកការដ្ឋាន។ ឱ្យគាត់អង្គុយចាំមើលទៅ តើគេធ្វើកើតអត់»។

អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី២៧ ខែកក្កដា បាននិយាយថា គម្រោងព្រែកជីកហ្វូណនតេជោនោះ នឹងទទួលបរាជ័យដ៏អាម៉ាស់ ទៅមិនរួចទេ។ បើតាមការអះអាងរបស់លោក សម រង្ស៊ី គឺលោកទទួលបានព័ត៌មានថា គម្រោងនេះមិនមានលុយធ្វើទេ ព្រោះចិន ដែលថា ជួយលើការកសាងគម្រោងនេះ ចិនបានដកខ្លួនហើយ ដោយសារគម្រោងនេះមានអំពើពុករលួយ។
លោក សម រង្ស៊ី បញ្ជាក់ថា៖«ចេញអត់រួចទេ អ៊ីចឹងគម្រោងនេះនឹងត្រូវបោះបង់ចោលហើយ កុំទៅអបអរជាមួយហ៊ុន សែន នោះ»។

លោក សម រង្ស៊ី អះអាងថា នៅពេលដែលលោក ហ៊ុន សែន ដឹងថា ចិន មិនផ្តល់លុយ សម្រាប់គម្រោងព្រែកជីកហ្វូណន លោក ហ៊ុន សែន ក៏បានងាកទៅរកជំនួយពីក្រុមឧកញ៉ា ប៉ុន្តែលោកថា ក្រុមឧកញ៉ាក៏មិនមានលុយជួយលោក ហ៊ុន សែន ដែរ ខណៈសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពបែបនេះ ពួកឧកញ៉ា ក៏ពិបាកក្នុងមុខជំនួញរបស់ពួកគេដែរ៕

Leave A Reply

Your email address will not be published.