Your Hot News in Hands

BREAKING NEWS

សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអសម្រាប់ជួសជុល និងពង្រឹងថ្ម

សិក្ខាកាមជំនាន់ទី២ ចំនួន២០នាក់ ជាមន្ត្រី- បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះបានឈានមកដល់វគ្គផលិតកំបោរបាយអ ដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយសំរែ។ កញ្ញា…

អគ្គនាយកដ្ឋានពន្ធដារប្រាប់ឱ្យម្ចាស់យានជំនិះគ្រប់ប្រភេទទៅបង់ពន្ធយានយន្តសម្រាប់ឆ្នាំ២០២៤…

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងពេលថ្មីៗនេះស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ដែល នឹងត្រូវចាប់ផ្តើម ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។…

ប្រមុខការពារជាតិអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាដើមខែក្រោយ…

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយមេដឹកនាំថ្មីរបស់កម្ពុជា។…

លោក ហ៊ុន សែន បដិសេធចំពោះដំណឹងថា លោកកំណត់ឱ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១២ ខែមិថុនា

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃនេះ បានចេញមកបដិសេធ ចំពោះការលើកឡើងថា លោកបានកំណត់ពេលវេលាឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរការបើកការដ្ឋានជីកព្រែកជីកហ្វូណ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។…

កម្ពុជាមានខ្យល់កន្ត្រាក់និងរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់និងរបួស៥០នាក់ និងប៉ះពាល់ផ្ទះជាង១ពាន់ខ្នង…

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងទៅលើរាជធានី-ខេត្តចំនួន២២ លើកលែងខេត្តកំពង់ចាម ព្រះសីហនុ និងខេត្តកណ្តាល។ ឧបទ្ទវហេតុនេះ…

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ទៅលើក្រុមក្មេងទំនើង…

លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់…

មន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញមុខជនសង្ស័យជនជាតិវៀតណាម ៣នាក់ និងវត្ថុតាងគ្រឿងញៀន ជាង១០គីឡូក្រាម

នៅថ្ងៃទី២២ ខែឧសភា នេះ លោក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនជាតិវៀតណាម ប្រុសស្រីចំនួន ៣នាក់ ក្រោយត្រូវបាននគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានកាលពីថ្ងៃទី១៩ និងទី២០ ខែឧសភា ឆ្នាំ២០២៤ នៅខុនដូមួយកន្លែងក្នុងខណ្ឌទួលគោក…

លោក ហ៊ុន សែន នៅតែប្រកាន់តឹងមិនចរចាជាមួយអ្នកនយោបាយ ដែលលោកចោទថា ក្បត់ជាតិ…

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅតែប្រកាសមិនអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយ ដែលលោកចោទថា ក្បត់ជាតិ និងវាយប្រហារក្រុមគ្រួសាររបស់លោក ដោយលោកប្រាប់ឱ្យកងកម្លាំងប្រដាប់អាវុធត្រូវតែកម្ចាត់ចោល បើបក្សនយោបាយណាចង់ធ្វើបដិវត្តន៍ពណ៌។…

បុរសដៃឆៅជាកូនបំណុលដែលកាប់សម្លាប់ម្ចាស់ បំណុលត្រូវបានសមត្ថកិច្ចចាប់បានហើយ ក្រោយពីគេចខ្លួនបាន៣ថ្ងៃ

កម្លាំងអធិការរដ្ឋាននគរបាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់បុរសដៃឆៅ ដែលបានកាប់សម្លាប់នារីជាម្ចាស់បំណុល បានហើយនៅ រសៀលថ្ងៃទី២១ ឧសភា នេះ នៅចំណុចខាងជើងរង្វង់មូលប្រមោយ ស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយ  ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី១៩…

មេដឹកនាំប្រទេសអ៊ីរ៉ងប្រញាប់ប្រញាល់ព្យាករពីស្ថិរភាព ក្រោយមរណភាពរបស់ប្រធានាធិបតី

អាជ្ញាធរអ៊ីរ៉ង់មានបំណងរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រង បន្ទាប់ពីប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេស លោក ហ៊ូសេន អាមៀរ អាប់ឌុលឡាហ៊ីនអាន (Hossein Amir Abdollahian) បានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ។…