ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃនេះ បានចេញមកបដិសេធ ចំពោះការលើកឡើងថា លោកបានកំណត់ពេលវេលាឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរការបើកការដ្ឋានជីកព្រែកជីកហ្វូណ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
លោកសរសេរលើហ្វេសប៊ុករបស់លោកថា៖«ប៉ុន្មានថ្ងៃនេះមានការលើកឡើងថា ខ្ញុំសម្រេចឱ្យបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១២ មិថុនា ២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ»។
លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់លោកថា៖«ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ»៕
Comments are closed.