Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

សមត្ថកិច្ចកម្ពុជាបណ្តេញជនជាតិវៀតណាម ៤៥នាក់ចេញ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់នៅកម្ពុជា

ជនជាតិវៀតណាមចំនួន៤៥នាក់ ត្រូវបានអាជ្ញាធរកម្ពុជា បណ្តេញចេញ ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា និងលួចស្នាក់នៅធ្វើការងារខុសច្បាប់គ្មានលិខិតឆ្លងដែន។

ការបណ្តេញជនជាតិវៀតណាមទាំង៤៥នាក់ ធ្វើឡើងនៅថ្ងៃទី១៧ ឧសភា តាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិវៀតណាមទាំងនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅតាមទីតាំងផ្សេងៗ  ក្នុងនោះចំនួន៦នាក់ឃាត់ដោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក  ចំនួន២៨នាក់(ស្រី៦នាក់)ឃាត់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួន១១នាក់ឃាត់ដោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត។

ពួកគេត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕

Comments are closed.