Your Hot News in Hands

BREAKING NEWS

លោក ហ៊ុន សែន៖ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីក ដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ចិនមិនបានដឹងរឿងនេះទេ

4

 

ក្នុងសុន្ទរកថា ពិសេសនាថ្ងៃនេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីក ដែលផ្តួចផ្តើមទាំងស្រុង ដោយភាគីកម្ពុជា ឯចិនមិនបានដឹងរឿងនេះទេ។ លោកអះអាងបែបនេះ ជាការឆ្លើយតបទៅនឹងអ្នកកាសែតបរទេស ដែលថា ព្រែកជីហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន។

ជាមួយគ្នានេះ អតីតនាយករដ្ឋមន្ត្រី លោកហ៊ុន សែន ក៏បានទាញការចាប់អារម្មណ៍របស់អ្នកកាសែតបរទេសរូបនោះ ដែលលោកថា មិនដឹងអ្នកកាសែតបរទេសនោះ ជាអ្នកកាសែត ដែលមាននិន្នាការប្រភេទណាទេ។ ក៏ប៉ុន្តែ បើយោងទៅលើអ្វី ដែលជាប្រភេទ នៃការនិយាយចេញមកនោះ គេចាត់ទុកថា ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខ័ណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។

លោកបញ្ជាក់ថា៖«ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុក ដោយភាគីកម្ពុជា។ ចិនមិនបានដឹងរឿងនេះទេ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមនៅក្នុងការសិក្សា ហើយយើងស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីមកវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនូវការជីកព្រែកមួយនេះ»។

លោក ហ៊ុន សែន បន្តថា៖«ដូច្នេះ សូមអ្នក ដែលតែងតែចោទប្រកាន់យើងអំពីក្របខ័ណ្ឌភូមិសាស្ត្រនយោបាយ ឱ្យមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះទៅ។ វាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយធ្វើការលើកឡើង ដោយមិនដឹងឫសគល់ នៃបញ្ហា»៕