k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

មានការលើកឡើងថា រដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែត កំពុងជួបវិបត្តិថវិកាធ្ងន់ធ្ងរ ក្រោយពីក្រសួងសេដ្ឋកិច្ច ចេញសារាចរកាត់ព្យួរឥណទានចំណាយដល់ថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មានការលើកឡើងថា រដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែត កំពុងជួបវិបត្តិថវិកាធ្ងន់ធ្ងរ ក្រោយពីក្រសួងសេដ្ឋកិច្ច ចេញសារាចរកាត់ព្យួរឥណទានចំណាយដល់ថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍ

 

អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងជួបវិបត្តិខ្វះថវិកាធ្ងន់ធ្ងរក្នុងដំណើរការអភិវឌ្ឍប្រទេស ដោយសាររងទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរី និងបាត់បង់វិនិយោគិន ក្រោយពីសម្លាប់ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស។

ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ប៉ុន្តែលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ CNN ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនមានការផ្អាកថវិកាថ្នាក់ក្រោមជាតិទេ កុំនាំគ្នាច្រឡំ។ ក្រសួងបានធ្វើវិចារណកម្មឡើងវិញ មានន័យថា ក្រសួងសង្កេតមើលមុខសញ្ញាមួយចំនួនដែលវាមិនចាំបាច់ សម្រាប់ពេលនេះទៅដល់ចុងឆ្នាំ។

លោកថ្លែងថា៖«អ៊ីចឹងយើងពិនិត្យមើលការចំណាយមិនចាំបាច់មួយចំនួន ដែលជាទូទៅ យើងពឹងផ្អែកទៅលើការព្យាករចំណូល។ អ៊ីចឹងចំណូលពីដើមឆ្នាំត្រីមាសនេះ យើងព្យាករថា វាអាចប៉ះទង្គិចចំណូលបន្តិច ប៉ុន្តែវាជារឿងធម្មតាទេចំណូល ជាពិសេសចំណូលគយអី ដោយសារយើងលើកទឹកចិត្តវិនិយោគក្នុងស្រុកច្រើន អ៊ីចឹងចំណូលគយរាងធ្លាក់ចុះបន្តិច»។

លោកមាស សុខសេនសាន បន្ថែមថា ធម្មតា ច្បាប់ថវិកា កម្ពុជា គឺចំណូលស្មើចំណាយ។ ច្បាប់ថ្មី ច្បាប់ប្រព័ន្ធលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលធ្វើការសន្សំមួយចំនួន មិនមានចលាចលអ្វីទេ។

លោកបញ្ជាក់ថា៖«[យើង]គ្រាន់តែឱ្យគាត់(រាជធានី ខេត្ត) រៀបការចំណាយឡើងវិញ»។

នៅពេលសួរថា តើរដ្ឋាភិបាលអាចជួបវិបត្តិខ្វះថវិកា ដូចការលើកឡើងអ៊ីចឹងទេ? លោកមាស សុខសេនសាន ថ្លែងថា លោកមិនដែលបាននិយាយរឿងវិបតិ្តថវិកាទេ។

លោកថ្លែងថា៖«ថវិកាយើង ជាថវិកាតុល្យភាពរវាងចំណូល និងចំណាយ។ អ៊ីចឹងយើងគ្រាន់តែធ្វើវិចារណកម្មនូវមុខសញ្ញាមិនចាំបាច់មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពចំណាយ ហើយប្រសិទ្ធភាពចំណាយហ្នឹង ក៏ជាអនុសាសន៍របស់ដៃគូអភិវឌ្ឍន៍មួយចំនួនដែរ ដែលឱ្យរដ្ឋាភិបាលពង្រឹងលើការចំណាយ និងកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួន។

លោកបញ្ជាក់ថា៖«អាហ្នឹងយើងធ្វើតាមដៃគូអភិវឌ្ឍន៍តើ។ ម៉េចក៏នាំគ្នាផ្អើល?»។

បើតាមសារាចរចុះថ្ងៃទី៧ ខែឧសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការវិចារណកម្មចំណាយថវិកា និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ក្រសួងកាត់ព្យួរទាំងស្រុងការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ជូនរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។

ក្រសួងបញ្ជាក់ថា៖«ក្នុងន័យនេះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អាករាល់គម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ ឬពាក់ព័ន្ធទៅនឹងចំណូលទទួលបានពីការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធនេះ»។

ក្រសួងបន្តថា កាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី ខេត្ត ចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ដូចមានក្នុងតារាងឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។ ផ្អែកលើតួលេខពិចារណកម្ម រដ្ឋបាលរាជធានី ខេត្តសាមីទាំង៥ ត្រូវកែសម្រួលសៀវភៅថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និង/ឬផែនការលទ្ធកម្មរបស់ខ្លួន ទៅតាមមុខសញ្ញាចំណាយ ដែលបានកាត់ព្យួរ និងទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព ដែលពាក់ព័ន្ធតាមការចាំបាច់ ហើយត្រូវផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច យ៉ាងយូរត្រឹមថ្ងៃទ១៧ ខែឧសភា ឆ្នាំ២០២៤។

ក្រៅពីរាជធានី ខេត្តទាំង៥ ក្រសួងសេដ្ឋកិច្ច ក៏បានប្រាប់ឱ្យខេត្តដទៃទៀត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋាន ដែលមិនទាន់ចាំបាច់ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកា ឆ្នាំ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាព ដែលរងផលប៉ះពាល់ពីការកាត់ព្យួរឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត។

ក្រសួងបញ្ជាក់ថា៖«ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្តការប្រមូលចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យលទ្ធភាពបន្ថែមឥណទានចំណាយថវិកា ស្របតាមលទ្ធភាពចំណូលដែលប្រមូលបានជាក់ស្តែង ដោយផ្តោតការយកចិត្តទុកដាក់លើចំណាយអភិវឌ្ឍន៍មូលដ្ឋាន»៕

Comments are closed.