ជម្លោះហិង្សារវាងអ្នកកាសែត និងអ្នកជល់មាន់សមត្ថកិច្ចឃាត់ខ្លួនម្ចាស់សង្វៀន ហើយតាមរកអ្នកកាសែត ពីបទកំហែងយកប្រាក់
ស្នងការនគរបាលខេត្តកណ្ដាល បានបិទបញ្ចប់ការស៊ើបអង្កេតលើករណីហិង្សារវាងអ្នកកាសែត ជាមួយក្រុមអ្នកញៀនល្បែងជល់មាន់ ដោយចាប់បញ្ជូនម្ចាស់សង្វៀនទៅកាន់តុលាការ។ រីឯក្រុម អ្នក កាសែតវិញត្រូវស្រាវជ្រាវរកអត្តសញ្ញាណបន្ថែមទៀតពាក់ព័ន្ធនឹងករណីកំហែងយកប្រាក់។
បើតាម របាយការណ៍បញ្ជាក់ថា នៅថ្ងៃកើតហេតុទី៥ ឧសភា នៅចំណុច ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុក ល្វាឯម ខេត្តកណ្ដាល មាន ក្រុមអ្នកកាសែតប្រមាណ១០ នាក់ ជិះរថយន្ត៣គ្រឿង ដឹកនាំ ដោយ ឈ្មោះ ជាង គឹមលាង ចាងហ្វាងគេហទំព័រគ្រុឌ០១ បាន ទៅ ជំរិត ទារប្រាក់ពីអ្នក ទទួល ខុស ត្រូវ នៃ សង្វៀន ជល់ មាន់ ដោយទារប្រាក់ ៥០ម៉ឺនរៀលក្នុង១រថយន្ត។ ប៉ុន្តែគេព្រមបង់ ត្រឹមតែ២០ម៉ឺនរៀល។ ការ ចរចា មិន ត្រូវ គ្នា ទើបឈានដល់ការផ្សាយផ្ទាល់ ករណីបទល្មើសនេះ ។
ឈ្មោះយូ ពៅ អាយុ៤៣ឆ្នាំ ម្ចាស់ សង្វៀន ជល់មាន់ បានសារភាពថា ឈ្មោះទី ភារម្យ ហៅពេទ្យ រស់នៅស្រុកពោធិ៍រៀង ខេត្ដព្រៃវែង បាន ណាត់គ្នាបង្កើតការជល់មាន់ភ្នាល់ដាក់លុយនៅក្នុងចម្ការស្វាយ។ តែមិនទាន់បាន លេង ផង ក៏ ត្រូវ ក្រុម អ្នក កាសែតទៅដល់ ទារលុយកាក់ ខណៈនោះរូបខ្លួនបានជិះម៉ូតូមកដល់ផ្លូវបេតុង ស្រាប់ តែ រថយន្ត អ្នកកាសែត ២គ្រឿងជិះមកកៀរឱ្យដួលរួចបានវាយទៅលើរូបខ្លួន ៣ដៃទៀតផង។
រីឯ អ្នក លេង ជល់ មាន់ ផ្សេងទៀតក៏ផ្ទុះហិង្សាកើតឡើង ជាបន្តបន្ទាប់។ សមត្ថ កិច្ចបានឃាត់ខ្លួនម្ចាស់សង្វៀន ឈ្មោះ យូ ពៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកអ្នកកាសែតប្រើ ហិង្សា និងកំហែងយកប្រាក់នោះ កម្លាំងជំនាញកំពុង ស្រាវជ្រាវកំណត់អត្តសញ្ញាណ ដើម្បីចាត់ការតាមច្បាប់ជាបន្តទៀត៕
Comments are closed.