Your Hot News in Hands

BREAKING NEWS

លោក ឈួរ ឈុនហួរ និងភរិយា ម្ចាស់ប្រ៊េន LAKAMO ត្រូវបានខ្មាន់កាំភ្លើងចូលប្លន់ដល់ក្នុងផ្ទះ និងបាញ់សម្លាប់ប្តី ក្នុងបន្ទប់ទឹក

49

 

ប្តី ប្រពន្អ ដែលជាម្ចាស់ប្រ៊េន ផលិតផលថែរក្សាសម្រស់ LAKAMO  ត្រូវបានខ្មាន់កាំភ្លើងចូលប្លន់ដល់ក្នុងបន្ទប់គេង ដោយភ្ជង់គំរាមយកប្រាក់ ២០ម៉ឺនដុល្លារ ហើយក៏មានការប្រតាយប្រតប់គ្នា ជាមួយនឹងជនរងគ្រោះ ប៉ុន្តែលោក ឈួរ ឈុនហួរ ដែលជាប្តីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។

ពេលនោះជនរងគ្រោះក៏បានរត់ទៅចូលពួនក្នុងបន្ទប់ទឹក និងបិទទ្វារបន្ទប់ទឹក ហើយខ្មាន់កាំភ្លើងបានបាញ់១គ្រាប់ ធ្លាយទ្វារបន្ទប់ទឹកទៅត្រូវក្បាលជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗក្នុងបន្ទប់ទឹក។

ចំណែកខ្មាន់កាំភ្លើង ក៏ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថ ឡោមព័ទ្ធ ប៉ុន្តែខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតែម្តង។

ហេតុការណ៍ នេះបានកើតឡេីង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី នៅចំណុចផ្ទះលេខ១៦៥ ផ្លូវ២២ម៉ែត្រ បុរីជីបម៉ុងផាក ផ្លូវជាតិលេខ៦ ក្រុមទី៨ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈួរ ឈុនហួរ ភេទប្រុស អាយុ៤៣ឆ្នាំ ស្លាប់នៅនឹងកន្លៃងកើតហេតុ ដោយខ្មាន់កាំភ្លើងបាញ់ត្រូវក្បាលចំនួន១គ្រប់)។

ចំណែក ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ។ អាយុប្រហែល២៥ឆ្នាំ ស្លៀកខោខូវប៊យ ពណ៌ទឹកប៊ិចជើងវែង ពាក់អាវធំពណ៌ខ្មៅដៃវែង ពាក់មួកការពារពណ៌ខ្មៅ និងពាក់ម៉ាស់ពណ៌ខ្មៅ ប្រើកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ បានបាញ់សម្លាប់ខ្លួនឯងនៅផ្ទះកើតនោះដែរ។ រាជសី