k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

អាជ្ញាធររាជធានី បដិសេធការសុំជួបជុំសម្តែងមតិសុំឱ្យដោះលែងមន្ត្រីរបស់បក្សកម្លាំងជាតិ នៅទីលានប្រជាធិបតេយ្យ ដោយហេតុផលថា ផ្ទុយនឹងក្រមព្រហ្មទណ្ឌ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អាជ្ញាធររាជធានី បដិសេធការសុំជួបជុំសម្តែងមតិសុំឱ្យដោះលែងមន្ត្រីរបស់បក្សកម្លាំងជាតិ នៅទីលានប្រជាធិបតេយ្យ ដោយហេតុផលថា ផ្ទុយនឹងក្រមព្រហ្មទណ្ឌ

 

រដ្ឋបាលរាជធានីភ្នំពេញ បដិសេធសំណើជួបជុំសម្តែងមតិរបស់គណបក្សកម្លាំងជាតិ នៅទីលានប្រជាធិបតេយ្យ រយៈពេល៣ថ្ងៃ ដែលសុំឱ្យដោះលែងមន្ត្រីរបស់ខ្លួន ដែលកំពុងជាប់ឃុំ ដោយលើកហេតុផលថា សំណើរបស់គណបក្សនេះផ្ទុយនឹងមាត្រា នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយកិច្ចប្រជុំដឹកនាំ ដោយលោក មាន ចាន់យ៉ាដា និង លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដោយមានមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន​ការចូលរួមពីមន្ត្រី​គណបក្សកម្លាំងជាតិផងនោះ ថ្នាក់ដឹកនាំអង្គប្រជុំបានសម្រេចបដិសេធសំណើសុំជួបជុំសម្តែងរបស់គណបក្សកម្លាំងជាតិ នៅទីលានប្រជាធិបតេយ្យ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ដែលសុំឱ្យដោះលែងមន្ត្រីរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ។ ការបដិសេធនេះ ដោយសំអាងថា សំណើរបស់បក្សកម្លាំងជាតិ ផ្ទុយនឹងមាត្រា នៃក្រមព្រហ្មទណ្ឌ។

កំណត់ហេតុប្រជុំបានបញ្ជាក់ថា៖«ការស្នើសុំសម្តែងមតិ ដើម្បីទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ រួមមាន លោក អ៊ុំ វីរៈរដ្ឋ និងលោក មី សេងហ៊ ហៅ គា វិសាល របស់គណបក្សកម្លាំងជាតិនេះ គឺផ្ទុយនឹងមាត្រា ៥២២ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយ ករណីនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ»។

ប៉ុន្តែរដ្ឋបាលរាជធានី ក៏បានណែនាំឱ្យគណបក្សកម្លាំងជាតិ ធ្វើការសម្តែងមតិនៅទីស្នាក់ការរបស់ខ្លួនវិញ ដោយស្របតាមស្ថានភាពទីតាំងរបស់ខ្លួន ដោយមិនត្រូវឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ ហើយធ្វើយ៉ាងណាឱ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នារសៀលថ្ងៃទី៩ ខែមេសា នេះ៕

 

 

 

Comments are closed.