Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃច្រានចោលការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំង ដែលថា លោក ហ៊ុន ម៉ាណែត តែងតាំងប្រធាននាយកដ្ឋានម្នាក់ ជាអគ្គនាយកក្រុមហ៊ុននាំចិនខុសច្បាប់ចូលកម្ពុជា

0

 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ នាថ្ងៃទី២៣ មីនានេះ ច្រានចោលការលើកឡើងរបស់លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ នៃអតីតបក្សសង្គ្រោះជាតិ ដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតាំងលោក យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នោះ ជាអគ្គនាយកក្រុមហ៊ុន BOPEA ASIA Co. LTD ដែលនាំចូលជនជាតិចិនខុសច្បាប់មកកម្ពុជា រកស៊ីឈើខុសច្បាប់ ។ល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការបង្ហោះសារបែបនេះរបស់លោក អ៊ុំ សំអាន ជាការលាបពណ៌ ការទម្លាក់កំហុស បំពុលមហាជន ធ្វើឳ្យមហាជនមានការយល់ច្រឡំ យល់ខុសតាមខ្លួនក្នុងបំណងទុច្ចរិត ធ្វើឳ្យមានការប៉ះពាល់ ឬក៏ទម្លាក់ដល់ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងដំណើរការទៅមុខក្នុងផ្លូវវិជ្ជមាន។ ជាមួយគ្នានេះក៏បានធ្វើឳ្យប៉ះពាល់ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានស្នើតែងតាំងមកកាន់ក្រសួងមហាផ្ទៃ និងស្នើតែងតាំងបន្តទៅកាន់លោក ហ៊ុន ម៉ាណែត។

លោកបញ្ជាក់ថា៖«ការបង្ហោះសារបែបមួលបង្កាច់នេះ បានធ្វើឳ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សាមីខ្លួន លោកឧត្តមសេនីយ៍ទោ [យ៉ាំ ស៊ីងម៉ៅ] ពោលគឺ រំលោភលើសិទ្ធិបុគ្គល ដែលច្បាប់ការពារ»។

លោកទូច សុខៈ បន្ថែមថា ការតែងតាំងលោកឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃនេះ គឺថ្នាក់ដឹកនាំបានពិនិត្យមើលប្រវត្តិរូប លក្ខណៈសម្បត្តិ និងភាពស្របច្បាប់ផ្សេងៗ ពោលគឺការតែងតាំងនេះត្រឹមត្រូវតាមច្បាប់។

លោកថ្លែងថា៖«នេះបង្ហាញថា ក្រុមប្រឆាំងក្រៅច្បាប់តែងតែចិញ្ចឹមចិត្ត បង្កើតនូវព័ត៌មានមិនពិត ប្រឌិតនូវព្រឹត្តិការណ៍ក្លែងក្លាយផ្សេងៗ គ្មានវិជ្ជាជីវៈ គ្មានសីលធម៌ គ្មានគុណធម៌ រំលោភច្បាប់ រំលោភលើសិទ្ធិបុគ្គល ដែលច្បាប់ការពារ ដើម្បីសម្រេចតែគោលដៅនយោបាយរបស់ខ្លួន ឬរបស់ក្រុមខ្លួន»។

មន្ត្រីនាំពាក្យរូបនេះបន្តថា មកដល់ថ្ងៃទី២១ ខែមីនា លោក អ៊ុំ សំអាន បានលុបសារ និងព័ត៌មាននោះចោលវិញ ហើយថា ការមិនសរសេរព័ត៌មានត្រឹមត្រូវពិតប្រាកដបង្ហោះផ្សព្វផ្សាយឡើងវិញ ការមិនសុំទោសជាសាធារណៈនេះ គឺជាការប្រមាថមើលស្រាលលើមនសិការមហាជនទូទៅដែរ។ ក្រសួងមហាផ្ទៃ ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ និងបានសំណូមពរដល់បណ្តាអ្នកប្រើប្រាស់ផេក ហ្វេសប៊ុ ឬបណ្តាញសង្គមផ្សេងៗ សូមកុំយកគំរូតាមបុគ្គលអ៊ុំ សំអាន។

លោក អ៊ុំ សំអាន នាយប់ថ្ងៃទី២៣ ខែមីនា នេះ CNN មិនទាន់អាចទាក់ទង ដើម្បីសុំអត្ថាធិប្បាយបាននៅឡើយទេ៕

Leave A Reply

Your email address will not be published.