Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ជុំវិញសំណងទៅជនរងគ្រោះ រឿងបុគ្គល ឡេង ចាន់ណា បោកប្រាស់ តុលាការមិនទាន់អាចប្រាប់បាន ខណៈសំណុំរឿងកំពុងស៊ើបអង្កេត និងបានចាប់អ្នកពាក់ព័ន្ធ២នាក់ទៀត

0

 

សំណុំរឿងបុគ្គល ឡេង ចាន់ណា និងបក្ខពួកឆបោកលុយពលរដ្ឋរាប់លានដុល្លារដែលមានការទាមទារឱ្យមានសំណងទៅប្រជាពលរដ្ឋវិញ ខណៈបុគ្គលឆបោកទាំងនេះកំពុងស្ថិតក្នុងពន្ធនាគារនោះ មកដល់ថ្ងៃនេះ តុលាការ មិនទាន់អាចបញ្ជាក់បានពីសំណងយ៉ាងណាទេ ដោយកំពុងស៊ើបអង្កេតបន្ត ហើយបានចាប់ខ្លួន២នាក់បន្ថែម។

ជុំវិញសំណងទៅជនរងគ្រោះក្នុងសំណុំរឿងបុគ្គល ឡេង ចាន់ណា និងបក្ខពួកឆបោកពលរដ្ឋរាប់លានដុល្លារអាមេរិកនេះ លោក យិន ស៊្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មិនធ្វើអត្ថាធិប្បាយលម្អិតទេ ដោយប្រាប់ CNN នាថ្ងៃទី២១ មីនា នេះ ថា៖«គេកំពុងស៊ើបអង្កេត។ អត់ដឹងអ្នកណា អ្នកណីខ្លះទេ កុំទាន់ចង់ដឹងព័ត៌មានអី ព្រោះគេនៅបន្តស៊ើបអង្កេត»។

ក្នុងសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប នាថ្ងៃទី២១ មីនា ស្តីពីការនាំខ្លួន និងឃុំខ្លួនបុគ្គល ២នាក់បន្ថែមទៀត គឺមានឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ ៣៥ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ។ បុគ្គលទាំង២រូប ត្រូវបាននាំខ្លួនមកសួរចម្លើយ ពីបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រចឃុំខ្លួនជនត្រូវចោទទាំង២រូប ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

ក្នុងសេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ដែរថា៖«សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។

ពាក់ព័ន្ធនឹងសំណុំរឿងឆបោកនេះ ទាំងពលរដ្ឋរងគ្រោះ និងពលរដ្ឋ ដែលមិនរងគ្រោះក្នុងរឿងឆបោកនេះ ក៏បានទាមទារឳ្យមានសំណងទៅជនរងគ្រោះផងដែរ បើទោះបីបុគ្គលឆបោកទាំងនោះត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្នុងពន្ធនាគារហើយក៏ដោយ។

គណនីហ្វេសប៊ុ ឈ្មោះ Ret Sphon បានសរសេរថា៖« ចាប់ពួកគាត់ដាក់គុក ចុះតើបានអ្នកណាមកដោះស្រាយលុយឱ្យពួកខ្ញុំ? ខ្ញុំនៅស្ងៀមរហូតមក គឺចង់បានដំណោះស្រាយ ហើយមួយទៀត សួរថា អ្នកដែលស្រែកឳ្យចាប់ដាក់គុកហ្នឹង មានលុយដាក់ទុននៅក្នុងក្រុមហ៊ុនហ្នឹងអត់ ចង់សួរបន្តិច»។

គណនីដដែល បន្តថា៖«ហើយបើគាត់មានដែរ តើច្រើនប៉ុនណា បានអាចមិនយកក៏បាន ឳ្យតែបានចាប់ដាក់គុក»?

គណនី ឈ្មោះ Koy Samnang ក៏បានសរសេរថា ច្បាប់យ៉ាងច្រើនណាស់ជាប់គុក ចុះលុយដែលប្រជាពលរដ្ឋបាត់បង់ នរណាជាអ្នកឱ្យទៅពួកគាត់វិញ? ឬ ក៏ប្រើក្បួនដដែលដូចឧកញ៉ាចូលគុកប៉ុន្មាននាក់មុន៕

Leave A Reply

Your email address will not be published.