Hot News Always

រដ្ឋមន្ត្រីការពារជាតិថៃ លោក Nattaphon អះអាងពីការយកដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ មកវិញឱ្យបាន ដែលជំហានដំបូងត្រូវបោសសម្អាតមីនឱ្យអស់សិន ដើម្បីកុំឱ្យមានឧបសគ្គ

7

 

សារព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី៤ ខែវិច្ឆិកា ថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattaphon Narkphanit បញ្ជាក់ថា ថៃនឹងប្តេជ្ញាទាមទារយកដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃអះអាងថា ជាដីរបស់ខ្លួននោះមកវិញឱ្យបាន ប៉ុន្តែជំហានដំបូង គឺត្រូវមានការសម្អាតគ្រាប់មីនឱ្យរួចរាល់សិន ដើម្បីចៀសវាង កុំឱ្យមានគ្រោះថ្នាក់ ដល់អ្នកចូលវាស់វែងក្នុងតំបន់នោះ។

លោក Nattaphon បញ្ជាក់៖«យើងកំពុងធ្វើការតាមជំហានទាំងនេះ។ ជំហានដំបូងគឺការបោសសម្អាតដី បើមិនដូច្នោះទេ យើងនឹងមិនអាចវាស់វែងតំបន់នោះបានទេ។ បច្ចុប្បន្ន អ្នកវាស់វែងមិនអាចចូលបានទេដោយសារគ្រោះថ្នាក់»។ លោកថា នៅថ្ងៃទី១៧ ខែវិច្ឆិកា មីនទាំងអស់នឹងត្រូវបានបោសសម្អាត។ បន្ទាប់ពីនោះ វានឹងចំណាយពេលប្រហែលមួយខែ ដើម្បីចាប់ផ្តើមវាស់វែងបង្គោលបណ្តោះអាសន្ន៕