Hot News Always

ព្រឹត្តិការណ៍ធំៗពីរនៅថ្ងៃនេះ សម្រាប់កម្ពុជា-ថៃ គឺការដកអាវុធធុនធ្ងន់ ដំណាក់កាលទី១ និងទាហានខ្មែរ ១៨នាក់ ដែលអាចនឹងត្រូវដោះលែងផងដែរ ដែលជាការអនុវត្តស្របទៅតាមកិច្ចព្រមព្រៀង

11
ការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះនៅព្រំដែនក្នុងដំណាក់កាលទី១ សម្រាប់កម្ពុជា និងថៃ គឺជាព្រឹត្តិការណ៍ដ៏ធំ សម្រាប់ប្រទេសទាំងពីរ ដោយត្រូវធ្វើក្រោមក្រសែភ្នែកក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា នេះ ស្របទៅតាមកិច្ចព្រមព្រៀងគ្នា រវាងប្រទេសទាំងពីរ ដែលធ្វើឡើង កាលពីថ្ងៃទី២៦ តុលា នៅទីក្រុងគូឡាឡាំពួ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺទាហានកម្ពុជា ១៨នាក់ ដែលត្រូវបានទាហានថៃចាប់ខ្លួនជិត១០០ថ្ងៃមកហើយនោះ ក៏នឹងអាចដោះលែងផងដែរ។
បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទាហានកម្ពុជាទាំង១៨នាក់ អាចនឹងត្រូវដោះលែង ដោយកំពុងរង់ចាំការបញ្ជាក់ពេលវេលា និងច្រកប្រគល់ និងទទួល ហើយការរៀបចំ ដើម្បីទទួលទាហានកម្ពុជា កំពុងដំណើរការរង់ចាំទទួល៕