Hot News Always

ជនពិការ ឈ្មោះ ភុន យុទ្ធ ដែលសកម្មលើបណ្តាញសង្គមហ្វេសប៊ុករិះគន់លើបញ្ហាសង្គម ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនទៀតហើយ នៅថ្ងៃនេះ

5

 

បុរសមានពិការភាព ឈ្មោះ ភុន យុទ្ធ ដែលសកម្មខាងបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុក រិះគន់អំពីបញ្ហាសង្គម ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនជាលើកទី៣ នៅផ្ទះរបស់លោក ស្តិតនៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ តុលា នេះ។ នេះបើតាមសមាគមការពារសិទ្ធិមនុស្ស (អាដហុក) យោងសម្តីប្រពន្ធរបស់ជនពិការ ភុន យុទ្ធ។

បើតាមអង្គការសិទ្ធិមនុស្ស លោក ភុន យុទ្ធ ចេញពីពន្ធនាគារកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ ហើយនេះជាការចាប់ខ្លួនលោកលើកទី៣ ចំពោះជនពិការរូបនេះ ពាក់ព័ន្ធនឹងការបញ្ចេញមតិយ៉ាងសកម្ម របស់លោកនៅតាមបណ្តាញសង្គម។ លើកទី១ លោកត្រូវបានចាប់ខ្លួននៅចុងខែតុលា ឆ្នាំ២០១៩ បញ្ជូនទៅតុលាការខេត្តសៀមរាប និងបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល១៨ខែពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ លើកទី២ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ និងត្រូវបានតុលាការខេត្តតាកែវ សម្រេចនៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ ៦ខែ និងរឹបអូសទូរស័ព្ទ១គ្រឿង ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង៕