សេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ បង្ហាញពីការសែ្វងរកសន្តិភាពដោយជោគជ័យ ក្រោមវត្តមានមេដឹកនាំម៉ាឡេស៊ី និងអាមេរិក តែមិនឃើញនិយាយពីការបញ្ចប់បញ្ហាបន្លាលួស និងការបណ្តេញពលរដ្ឋខ្មែរ
សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព ដែលត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Arnwa Ibrahim និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មេដឹកនាំកម្ពុជា ចាត់ទុកជាការស្វែងរកសន្តិភាពបានដោយជោគជ័យ ទោះយ៉ាងណាសេចក្តីថ្លែងការណ៍រួមនេះមិនបាននិយាយពីការបញ្ចប់នូវបញ្ហា ដែលកំពុងកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារការរំលោភបំពានពីសំណាក់យោធាថៃនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
អ្នកតាមដានលើកឡើងថា ទោះបីមានសេចក្តីថ្លែងការណ៍រួម ថៃនៅតែបន្តបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ និងផ្តល់ប្លង់រឹងបន្ថែមទៀត ដល់ពលរដ្ឋថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់។

