Hot News Always

រដ្ឋាភិបាលកម្ពុជាក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី ជួបជុំគ្នាប្រកាសចូលបម្រើការក្នុងតួនាទីជាអ្នកអនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ ដោយអះអាងថា រដ្ឋាភិបាលនេះមានសេដ្ឋកិច្ចរឹងមាំ

6

 

ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា ដែលបង្កើតឡើងនៅក្រៅប្រទេស ដឹកនាំដោយមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលតាមការអះអាងថាមានអ្នកគាំទ្រប្រមាណ៥០០នាក់បានធ្វើដំណើរពីប្រទេសនានានៅលើពិភពលោក ដូចជា នៅសហរដ្ឋអាមេរិក ប្រទេសនៅអឺរ៉ុប មាន កាណាដា អង់គ្លេស អូសេអានី ហ្វាំងឡង់ អាល្លឺម៉ង់ និងទ្វីបអាស៊ីមានប្រទេសជប៉ុន និងកូរ៉េខាងត្បូងទៅជួបជុំគ្នានៅប្រទេសបារាំង នាវេលាយប់ថ្ងៃទី២៥ តុលា ម៉ោងនៅប្រទេសកម្ពុជា ដើម្បីចូលរួមប្រារព្ធពិធីប្រកាសជាផ្លូវការនៃការចាប់ផ្តើមដំណើរការ នូវតួនាទីជារដ្ឋាភិបាលតំណាងឱ្យប្រជាពលរដ្ឋខ្មែរ និងអនុវត្តតាមឆន្ទៈពលរដ្ឋខ្មែរ។

ថ្លែងក្នុងពិធីប្រកាសនោះ លោក សម រង្ស៊ី ដែលជាមេបក្សប្រឆាំងដ៏មានឥទ្ធិពល ក្នុងនាមរដ្ឋាភិបាលឯករាជ្យ ២៣ តុលា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើជាពលករនៅក្រៅប្រទេស វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយរដ្ឋាភិបាលថ្មី នឹងដោះស្រាយរៀបចំឱ្យមានដីធ្លី សម្រាប់ពលរដ្ឋខ្មែរ និងបង្កើតការងារជូនពលរដ្ឋខ្មែរធ្វើ ដើម្បីមានជីវភាពរស់នៅធូរធារថ្លៃថ្នូរ។

លោក សម រង្ស៊ី ថ្លែងថា៖«ក្នុងនាមរដ្ឋាភិបាល…ត្រូវរកការងារត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ខ្ញុំនឹងប្តេជ្ញាចិត្តរៀបចំប្រទេសឱ្យបងប្អូនពលរដ្ឋខ្មែរមានការងារធ្វើ អំពាវនាវឱ្យបងប្អូននៅថៃត្រឡប់មកវិញទៅ»៕