Hot News Always

មេដឹកនាំកម្ពុជា-ថៃ ព្រមព្រៀងគ្នាបញ្ចប់ជម្លោះនៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមឯកសារបារាំង- សៀម និងផ្ទៀងផ្ទាត់ការកាន់កាប់ជាក់ស្ដែងរបស់ពលរដ្ឋទាំងសងខាង មន្ត្រីបក្សប្រឆាំងសង្ស័យបាត់ដីទៅ ខាងភាគីថៃ

8

 

ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែន កម្ពុជា-ថៃ(JBC) នៅរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែ
តុលា មេដឹកនាំកម្ពុជា-ថៃ ព្រមព្រៀងគ្នាដោះស្រាយបញ្ចប់ជម្លោះព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់
ដោយការប្រើប្រាស់ឯកសារផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល
របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន និងផ្ទៀងផ្ទាត់ជាមួយនឹងការកាន់កាប់ជាក់
ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។ នេះបើតាមលោកនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត បញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ តុលា នេះ។

ប៉ុន្តែអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុ សំអាន សម្តែងការសង្ស័យថា អាចបាត់បង់ដីទៅ
ខាងភាគីថៃ ដោយលោកសំអាងថា សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា
ព្រំដែនគោក(JBC) កម្ពុជា-ថៃ នៅប្រទេសថៃ បញ្ជាក់ថា នឹងសាងសង់បង្គោលព្រំដែនថ្មីចំនួន១៥បង្គោល
ដែលសង្ស័យថា បង្គោលព្រំដែនថ្មីទាំងនេះ នឹងមិនបានបោះនៅទីតាំងចាស់នោះទេ គឺអាចបោះបង្គោលព្រំ
ដែនថ្មីទាំងនេះចូលដីខ្មែរ។