Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ក្រុមហ៊ុនពុះដីឡូត៍ ឬគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន១២បាននិងកំពុងធ្វើអាជីវកម្មលក់ដីឡូត៍មិនមានច្បាប់អនុញ្ញាត

0

 

បើយោងតាមសេចក្តីជូនដំណឹង របស់និយ័តករអាជីកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញក្រុមហ៊ុន ឬគម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន១២ កំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណចេញពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នោះទេ។

ក្រុមហ៊ុន ឬគម្រោងដីឡូត៍កំពុងធ្វើអាជីកម្មរាល់ថ្ងៃនោះរួម មានទី១ ក្រុមហ៊ុន ដែនដីអង្គរ ឬ គម្រោងដែនដីអាណាចក្រអង្គរ មានទីតាំងនៅ ស្រុកទឹកឈូ ខេត្តកំពត ទី២ ក្រុមហ៊ុន ខេភីរៀលអ៊ីសស្តេត មានទីតាំងស្ថិតនៅ  ស្រុកស្ទោង ខេត្ត កំពង់ធំ ទី៣ គម្រោងដីឡូត៍ម៉នដានី មានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពត ទី៤ ក្រុមហ៊ុន កំពត អេមផាយផាក ឬ គម្រោងកំពត វីវើផាក មានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពត។

ទី៥ ក្រុមហ៊ុន កំពត ហ្រ្គីនលែន ឬគម្រោងចំការលំហែកាយ មានទីតាំងនៅ ស្រុកដងទង់ ខេត្ត កំពត ។ ទី៦ ក្រុមហ៊ុន ដង្ខៅ ឬគម្រោងដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង មានទីតាំង នៅ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ ទី៧ ក្រុមហ៊ុន ដាបបល ណាញ ឬគម្រោងមរតកទំព័រមាស មានទីតាំងនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី៨ ក្រុមហ៊ុន វិចិត្រដារ៉ា ឬគម្រោងបុរីរីសត មណ្ឌលគិរី មានទីតាំងនៅឃុំដាក់ដំា ស្រុកអូររាំង ខេត្តមណ្ឌលគិរី

ទី៩  សំណង់ផ្ទះល្វែង ភូស៊ីណូ មានទីតាំង នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ទី១០ ដីឡូត៍វិឡា KS មានទីតាំងនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី១១ ក្រុមហ៊ុន ស្វាសធិកា អ៊ិនវេសមិន ឬគម្រោងសួនចំការបុរីទេសចរណ៍ មានទីតាំងស្ថិតនៅសង្កាត់ រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី១២ ដីឡូត៍មជ្ឈមណ្ឌលពាណិជ្ជកម្មព្រៃផ្តៅ២ មានទីតាំងស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានប្រាប់សាធារណជនត្រូវមានការប្រុងប្រយ័ត្នចំពោះឈ្មោះក្រុមហ៊ុនខាងលើក្នុងការចូលរួមធ្វើ អាជីវកម្ម ឬពាក់ព័ន្ឋជាមួយក្រុមហ៊ុន ឬគម្រោងអភិវឌ្ឍអចលនវត្ថុដែលមិនមានអាជ្ញាបណ្ណដែលអាចធ្វើឱ្យខាតបង់ណាមួយជាយកថាហេតុ ដូចជាដី ឬផ្ទះ ពុំអាចផ្ទេរសិទ្ឋិស្របច្បាប់បានជាដើម។

CNN បានទាក់ទងទៅក្រុមហ៊ុនល្បីៗចំនួន២ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺក្រុមហ៊ុន ម៉ន ដានី និងក្រុមហ៊ុនវិចិត្រ ដារ៉ា។ ក្រុមហ៊ុនម៉ន ដានី មិនមានការឆ្លើយតបទេ។ ចំណែកក្រុមហ៊ុនវិចិត្រ ដារ៉ា បានលើកទូរស័ព្ទ ប៉ុន្តែគ្រាន់តែប្រាប់ថាអ្នកកាកាសែត ក៏ចុចផ្តាច់ទូរស័ព្ទភ្លាម៕ រាជសី

Leave A Reply

Your email address will not be published.