Hot News Always

លោក ហ៊ុន ម៉ាណែត ប្រាប់ទៅម្ចាស់សំណួរ កុំសួររឿងការបាត់ដី ការស្លាប់មេទ័ព នាយទាហាន ពលទាហាន ក្រោយការប្រយុទ្ធគ្នាលើសមរភូមិជាមួយនឹងភាគីថៃ ខណៈជម្លោះមិនទាន់ចប់

8

 

ឆ្លើយតបទៅម្ចាស់សំណួរមួយចំនួន ដែលសួរអំពីការបាត់ដី ការបាត់មេបញ្ជាការកងទ័ព បាត់នាយទាហាន និងពលទាហាន ក្រោយការប្រយុទ្ធលើសមរភូមិតទល់នឹងទាហានថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ម្ចាស់សំណួរទាំងនោះកុំឱ្យសួរពីររឿងការបាត់មេបញ្ជាការ នាយទាហាន ពលទាហា នៅពេលនេះ ខណៈដែលជម្លោះរវាងកម្ពុជា និងថៃ មិនទាន់ចប់នៅឡើយ។ លោកក៏បានផ្តាំទៅប្រជាពលរដ្ឋ ត្រូវតែមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជា។

លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«ខ្ញុំសូមឱ្យបងប្អូនមួយចំនួន ដែលសួរ ក្រោយបទឈប់បាញ់ហ្នឹង បាត់អ្នកណាខ្លះ មេទ័ពណាស្លាប់ មេទ័ពណារស់។ ជម្លោះមិនទាន់ចប់ទេ បញ្ហាវានៅ ការលាក់ការយោធាយ៉ាងណា ប៉ុន្តែខ្ញុំសូមកុំសួររឿងកន្លែងណាបាត់ កន្លែងណាបាន។ ខ្ញុំសូមឱ្យបងប្អូនជឿទុកចិត្តតែមួយគត់ថា ក្នុងរយៈពេលប្រយុទ្ធគ្នា រហូតមកដល់ម៉ោងនេះ កងទ័ពរបស់យើង ទាំងអ្នកបញ្ជាការសមរភូមិ រហូតដល់យុទ្ធជនម្នាក់ៗបានខិតខំលះបង់អាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីរបស់យើងហើយ សូមជឿប៉ុណ្ណឹងទៅ»៕