Hot News Always

ឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងភ្នំពេញ និងអគ្គរដ្ឋទូតចិនប្រចាំក្រុងបាងកក បង្ហាញជំហរចំពោះប្រទេសកម្ពុជា និងប្រទេសថៃ

5

 

លោក លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៨ ខែតុលា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយនឹងតែងតែជាដៃគូ ដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍរបស់កម្ពុជា។

ប៉ុន្តែបើតាមសារព័ត៌មានថៃ Khaosod ផ្សាយនៅរសៀលថ្ងៃទី៩ ខែតុលា ការបង្ហោះសារបែបនេះរបស់លោក Wang បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតថៃ។

ជាមួយគ្នានេះ សារព័ត៌មានដដែល ក៏បានប្រៀបធៀបឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងភ្នំពេញ លោក Wang ទៅនឹងឯកអគ្គរដ្ឋចិនប្រចាំក្រុងបាងកក លោក Zhang Jianwei ផងដែរ។ បើតាមសេចក្តីរាយការណ៍ ឯកអគ្គរដ្ឋទូតចិន លោក Zhang បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃទី៨ ខែតុលា បញ្ជាក់ឡើងវិញនូវជំហរអព្យាក្រឹតរបស់ចិន និងគោលនយោបាយដ៏យូរអង្វែងរបស់ខ្លួនក្នុងការបដិសេធមិនផ្គត់ផ្គង់អាវុធដល់ភាគីជម្លោះ។