លោក Anutin បញ្ជាក់ជាថ្មីថា កម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវលក្ខខណ្ឌ ៤ ក្នុងការចរចា និងប្រាប់ឱ្យលោក ត្រាំ ផ្ញើលិខិតមកលោក ដែលបង្ហាញពីបំណងចង់ឃើញថៃ និងកម្ពុជា ចូលរួមចរចា
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និយាយនៅថ្ងៃទី៩ ខែតុលា ថា ថៃបានលើកឡើងនូវលក្ខខណ្ឌចំនួន៤រួចហើយ ដើម្បីសម្រួលដល់ការពិភាក្សាបន្ថែមទៀត ដែលកម្ពុជាត្រូវតែប្រកាន់ខ្ជាប់។ លក្ខខណ្ឌទាំងនេះ រួមមាន ការដកអាវុធធុនធ្ងន់ ដើម្បីធានាសុវត្ថិភាពពលរដ្ឋថៃ ការដកគ្រាប់មីន ការដោះស្រាយបញ្ហាអ្នកបោកប្រាស់អនឡាញ និងការគ្រប់គ្រងតំបន់ដែលពលរដ្ឋខ្មែរបានតាំងទីលំនៅក្នុងប្រទេសថៃ។ នេះបើតាមសារព័ត៌មានថៃ The Nation ស្រង់សម្តីលោក Anutin ផ្សាយនៅរសៀលថ្ងៃទី៩ តុលា។
ទាក់ទងនឹងកាលបរិច្ឆេទនៅថ្ងៃទី១០ ខែតុលា សម្រាប់ពលរដ្ឋខ្មែរ ដែលតាំងលំនៅ ឱ្យចាកចេញពីតំបន់បានណងចាន់(ភូមិជោគជ័យរបស់កម្ពុជា) លោក Anutin បញ្ជាក់ថា មិនមានកាលកំណត់ជាក់លាក់ទេ។ វាគឺជាការបន្ថែមទៀត ដែលធានាថា សកម្មភាពត្រូវបានធ្វើ។ បើកម្ពុជាមិនគោរពទេ ថៃមានវិធានការបន្ត។
បើតាមប្រភាពដដែល សំណើរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការសម្រុះសម្រួលជម្លោះថៃ-កម្ពុជា លោក Anutin បាននិយាយថា លោកហៀបនឹងជូនដំណឹងដល់លោក Donald Trump ឱ្យផ្ញើលិខិតមកលោក ដែលបង្ហាញពីបំណងចង់ឃើញទាំងប្រទេសថៃ និងកម្ពុជា ចូលរួមការចរចា ដើម្បីដោះស្រាយជម្លោះ។ ជាការឆ្លើយតប «ខ្ញុំនឹងប្រាប់គាត់ថា ប្រសិនបើកម្ពុជាប្រកាន់ខ្ជាប់នូវលក្ខខណ្ឌសំខាន់ៗទាំងបួននេះ ប្រទេសថៃត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមនីតិវិធីសមស្រប»៕
