Hot News Always

អតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន ថ្កោលទោសថៃ ដែលប្រមាថលោក ហ៊ុន សែន តែចង់ឃើញមេដឹកនាំរូបនេះ ប្រតិកម្មពេលទាហានថៃព័ទ្ធលួសបន្លា យកផ្ទះពលរដ្ឋខ្មែរ ដូចថៃប្រមាថគាត់

3

 

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី៦ ខែតុលា ថា លោកចង់ឃើញប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មានការឈឺចាប់ និងប្រតិកម្មទៅនឹងទាហានថៃ ដែលបានព័ទ្ធបន្លាលួសយកផ្ទះពលរដ្ឋខ្មែរ ដូចដែលជនជាតិថៃ ប្រមាថមើលងាយមកលើរូបលោក ហ៊ុន សែន អ៊ីចឹងដែរ។ ទោះយ៉ាងណា លោក អ៊ុំ សំអាន មិនគាំទ្រទង្វើអសីលធម៌របស់ជនជាតិថៃនេះទេ ហើយលោកសូមថ្កោលទោសទង្វើអសីលធម៌នេះ។

លោក អ៊ុំ សំអាន លើកឡើកងថា៖«កុំឈឺចាប់តែនៅពេលចំលើខ្លួនឯង ប៉ុន្តែចំលើផ្ទះពលរដ្ឋខ្មែរ ធ្វើមិនដឹងមិនឮ និងគ្មានប្រតិកម្មអ្វីបន្តិចសោះ។ ទាល់តែថៃព័ទ្ធបន្លាលួសយកផ្ទះលោក ហ៊ុន សែន នៅទួលក្រសាំង ទើបគាត់ប្រតិកម្មតាមមើល។ ប៉ះសាច់ឯង ទើបឈឺ»។

ទោះយ៉ាងណា អតីតតំណាងរាស្ត្ររូបនេះបន្ថែមថា៖«យ៉ាងណាក៏ដោយ ក្នុងនាមជាខ្មែរដូចគ្នា ក៏យើងមិនគាំទ្រទង្វើអសីលធម៌របស់ជនជាតិថៃនេះដែរ ហើយសូមថ្កោលទោស ចំពោះទង្វើ របស់ជនជាតិថៃនេះ។ ជនជាតិថៃប្រមាថមើលងាយលោក ហ៊ុន សែន ឃើញនាំគ្នាសម្ដែងការឈឺចាប់ ដល់ថៃព័ទ្ធបន្លាលួសយកផ្ទះពលរដ្ឋខ្មែរ ទឹកដីខ្មែរ និងទាហានថៃបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ លោក ហ៊ុន សែន គ្មានការឈឺចាប់អីបន្តិច ផ្ទុយទៅវិញផុសតែបទចម្រៀងសប្បាយៗ»៕