Hot News Always

កងទ័ពថៃដាក់លក្ខខណ្ឌដល់ភាគីកម្ពុជា ដោយទាមទារឱ្យជម្លៀសពលរដ្ឋខ្លួននៅតំបន់ព្រំដែន ដែលមានជម្លោះចេញឱ្យអស់ត្រឹមថ្ងៃទី៧ តុលា បើមិនដូច្នោះ ថៃនឹងធ្វើពហិការក្នុងការចរចា

6

 

កងទ័ពភូមិភាគទី១របស់ថៃ បានដាក់លក្ខខណ្ឌដល់ភាគីកម្ពុជា ដោយទាមទារឱ្យខាងកម្ពុជាដាក់ផែនការជម្លៀសពលរដ្ឋរបស់ខ្លួននៅតំបន់ព្រំដែន ដែលមានជម្លោះត្រឹមថ្ងៃទី៧ ខែតុលា បើមិនដូច្នោះទេ ប្រឈមមុខនឹងការធ្វើពហិការរបស់ថៃក្នុងការចរចាទ្វេភាគីនាពេលខាងមុខ។

ឧត្តមសេនីយ៍ឯក Worayos Luangsuwan មេបញ្ជាការកងទ័ពថៃ បានផ្ញើលិខិតបន្ទាន់មួយនាថ្ងៃទី៣ ខែតុលា ទៅកាន់យោធភូមិភាគទី៥ របស់កម្ពុជា ដោយដាក់លក្ខខណ្ឌជាមុនសម្រាប់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់(RBC) ដែលគ្រោងធ្វើនៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។

យោធាថៃកំពុងទាមទារឱ្យកម្ពុជា ជម្លៀសជនស៊ីវិលរបស់ខ្លួនចេញពីទីតាំងប្រកួតប្រជែងចំនួន៣ ក្នុងខេត្តស្រះកែវ គឺភូមិបានណងចាន់ និងភូមិបានណងយ៉ាកែវ ក្នុងស្រុកខកស៊ុង និងភូមិបានតាប្រាយ៉ា ក្នុងស្រុកតាប្រាយ៉ា។

លិខិតនោះបានបញ្ជាក់ថា កម្ពុជាត្រូវដាក់ផែនការជម្លៀសត្រឹមថ្ងៃទី៧ ខែតុលា ហើយបង្ហាញវាក្នុងកិច្ចប្រជុំ RBC សម្រាប់ការចូលរួមរបស់ថៃ។ ប្រភព៖ សារព័ត៌មានថៃ Khaosod