Your Hot News in Hands

BREAKING NEWS

តុលាការចោទប្រកាន់ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ចំនួន៣បទល្មើស និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ

151

 

បុគ្គលឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដែលទើបចាប់ខ្លួនពាក់ព័ន្ធករណីឆបោកលុយពីប្រជាពលរដ្ឋរាប់លានដុល្លារអាមេរិកក្នុងរឿងអាជីវកម្មដីធ្លី និងដាក់លុយចងការជាមួយពលរដ្ឋនោះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស និងត្រូវឃុំខ្លួនក្នុងពន្ធនាគារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការ និងដីកាបង្គាប់ឳ្យឃុំខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី១៣ ខែមីនា។

បទល្មើសទី១ គឺឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុម មានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសទី២ មិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន(ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) និងបទល្មើសទី៣ សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជនសង្ស័យ ដែលត្រូវចោទប្រកាន់ទាំង៣នាក់ រួមមាន ១ ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី វើលដ៍ ឯក។ ទី២ ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង និងទី៣ ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង៕