Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

តុលាការកោះហៅមេបក្សកម្លាំងជាតិចូលបំភ្លឺ ករណីឆបោកលុយជាង១០លានរៀល នាសប្តាហ៍ក្រោយ

0

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការខេត្តកំពង់ធំកោះឳ្យចូលបំភ្លឺនៅថ្ងៃទី១៤ មីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ចំនួន ១២ ៨០០ ០០០លានរៀល ប្រព្រឹត្តនៅខេត្តកំពង់ធំ កាលពីឆ្នាំ២០២៣។
បើតាមដីកាកោះរបស់លោក ផៃ តុងហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំង់ធំចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល CNN ទើបទទួលបាននាថ្ងៃទី៧ ខែមីនា លោក ស៊ុន ចន្ធី ដែលជាប្រធានគណបក្សកម្លាំងជាតិ មានអាសយដ្ឋាននៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកោះហៅឳចូលខ្លួនមកបំភ្លឺករណីឆបោកលុយជាង១០លានរៀលនេះ តាមបណ្តឹងរបស់ឈ្មោះ ស៊ន ស៊ុនហេង ឈ្មោះ ឃឹម ឈន ឈ្មោះ សៀង ស៊ីណន ឈ្មោះ ពត ធារ៉ា ឈ្មោះ នេត សៅ ឈ្មោះ អៀវ វ៉ាន់ហៀង ឈ្មោះ អ៊ិត ចាន់លី និងឈ្មោះ កែវ យឺន។
លោក ស៊ុន ចន្ធី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នាថ្ងៃទី៧ ខែមីនា នេះ។ ប៉ុន្តែលោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិ ថ្លែង ថា លោក ស៊ុន ចន្ធី មិនបានឆបោកបុគ្គលណាមួយឡើយ ហើយថា លុយដែលត្រូវបានលើកយកមកពាក់ព័ន្ធនឹងលោក ស៊ុន ចន្ធី នេះ គឺជាលុយ ដែលរៃអង្គាសពីសមាកជិកគណបក្ស ដែលមានកាតព្វកិច្ចត្រូវបង់ជូនបក្ស កាលពីលោកនៅធ្វើជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀន។
លោក ជា មុនី បញ្ជាក់ថា៖«ជាទូទៅគេត្រូវបង់[ជួនបក្ស]អ៊ីចឹងតើ។ គ្រប់គណបក្យ ដែលសមាជិកបក្សមានកាតព្វកិច្ចត្រូវបង់។ យើងនឹងចូលបំភ្លឺ។ នៅមុខតុលាការយើងត្រូវបង្ហាញភ័ស្តុតាង»។

Leave A Reply

Your email address will not be published.