ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី អះអាងថា បណ្តឹងលើរូបលោក ដែលសមាជិកគណបក្សភ្លើងទៀនបានរៀបចំប្តឹង ដោយចោទថា លោកបានឆបោកលុយជាង១០លានរៀលនោះ គឺជារឿងនយោបាយសុទ្ធសាធ។
លោក ស៊ុន ចន្ធី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៦ ខែមីនា ថា៖«គណបក្សភ្លើងទៀន បានរៀបចំសេណារីយោ ប្តឹងប្រធានគណបក្សកម្លាំងជាតិ ក្នុងហេតុផលនយោបាយសុទ្ធសាធ»។
គណបក្សកម្លាំងជាតិ ត្រូវបានគេមើលឃើញថា ជាបក្សប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ដែលជាបក្សកំពុងកាន់អំណាចរដ្ឋ ដោយមានលោកហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋាភិបាល។
យោងតាមពាក្យបណ្តឹង ដែលប្តឹងដោយលោក ស៊ន ស៊ុនហេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនស្រុកសន្ទុក ខេត្តកំពង់ធំ ដោយភ្ជាប់ជាមួយនូវឈ្មោះសមាជិកបក្សភ្លើងទៀនចំនួន៧នាក់ទៀត បានប្តឹងលោកស៊ុន ចន្ធី អតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀនទៅសាលាដំបូងខេត្តកំពង់ធំ ពីបទឆបោកថវិកា។ ដើមបណ្តឹងចោទថា លោក ស៊ុន ចន្ធី បានប្រមូលថវិកាពីសមាជិកចំនួន១៩នាក់ ក្នុងម្នាក់ៗត្រូវបង់ថវិកាចំនួន ១ ៦០០ ០០០រៀល។
ពាក្យបណ្តឹងបន្តថា សមាជិកខ្លះបានបង់គ្រប់ចំនួន និងសមាជិកខ្លះបានបង់ពាក់កណ្តាល ដើម្បីធ្វើការឃោសនាបោះឆ្នោតគណបក្សភ្លើងទៀន ក្នុងឆ្នាំ២០២៣។ ក្រោយពីបានប្រមូលថវិកាពីសមាជិកចំនួន១៩នាក់ ដែលមានថវិកាចំនួន ២៨ ៤០០ ០០០រៀល ឈ្មោះស៊ុន ចន្ធី ក៏បានសន្យាថា បើគណបក្សភ្លើងទៀនមិនបានធ្វើការឃោសនាទេ លោកនឹងប្រគល់ប្រាក់ ដែលបានបង់ទាំងអស់នោះឳ្យសមាជិក១៩នាក់វិញ។ ក្រោយមកស្រាប់តែឈ្មោះស៊ុន ចន្ធី បានលាឈប់ពីប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ហើយបានយកថវិកា ដែលបានប្រមូលទាំងអស់ទៅបង្កើតគណបក្សផ្សេងមួយទៀត ដោយមិនបានប្រគល់ថវិកាទាំងអស់នោះមកវិញទេ។
ប៉ុន្តែ បើតាមពាក្យបណ្តឹង ដើមបណ្តឹងបានស្នើសុំឳ្យព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំជួយអន្តរាគមន៍ និងរកយុត្តិធម៌ជូនពួកគេចំនួនតែ ៨នាក់ប៉ុណ្ណោះ ក្នុងចំណោម១៩នាក់ ដែលថា បានបង់លុយឳ្យលោកស៊ុន ចន្ធី។ ពួកគេបានសុំឳ្យតុលាការ ផ្តន្ទាទោសឈ្មោះ ស៊ុន ចន្ធី ទៅតាមផ្លូវច្បាប់ និងបង្គាប់ឳ្យឈ្មោះ ស៊ុន ចន្ធី សងប្រាក់ចំនួន ១២ ៨០០ ០០០រៀល ទៅឳ្យពួកគេចំនួន ៨នាក់វិញ។
ពាក់ព័ន្ធរឿងបណ្តឹងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច ថ្លែងថា រឿងនយោបាយ ឬមិនមែននយោបាយ គឺអាស្រ័យលើតុលាការ។ បើតុលាការទទួលពាក្យបណ្តឹងហើយ ត្រូវរង់ចាំមើលចំណាត់ការរបស់តុលាការសិន មិនអាចសន្និដ្ឋានបានថា ជារឿងបែបណានោះទេ។
លោកបញ្ជាក់ថា៖«បើតុលាការទទួល[ពាក្យបណ្តឹង] ទុកលើតុលាការចាត់នីតិវិធី អាហ្នឹងបានដឹង ស ខ្មៅ យ៉ាងម៉េច។ បើគាត់អត់មានពិរុទ្ធភាព អត់មានល្មើសច្បាប់ទេ វាអត់មានបញ្ហាទេ។ រឿងនយោបាយ អាហ្នឹងរឿងគាត់ថា ប៉ុន្តែវាមិនអាស្រ័យលើគាត់ថាឯណា វាអាស្រ័យលើការស៊ើបអង្កេតរបស់តុលាការ»។
ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពងធំ លោក ផៃ តុងហួរ ដែលកោះហៅលោក ស៊ុន ចន្ធី មកឆ្លើយបំភ្លឺ មិនទាន់អាចស្វែងរកការទាក់ទង ដើម្បីសុំអត្ថាធិប្បាយបាននៅឡើយទេ នៅថ្ងៃទី៨ ខែមីនា នេះ៕
[vc_row][vc_column]
BREAKING NEWS
- រដ្ឋាភិបាលបញ្ជាក់ជាថ្មីពីការដកខ្លួនចេញពីគម្រោង CLV ខណៈពលរដ្ឋនៅក្រៅប្រទេស នៅតែបន្តនិយាយពីគម្រោងនេះ ដោយពួកគេថា ការប្រកាសដកខ្លួនរបស់រដ្ឋាភិបាលមិនទាន់ត្រឹមត្រូវ
- មន្ត្រីរដ្ឋាភិបាលដែលធ្លាប់ធ្វើបក្សប្រឆាំងស្រួចស្រាល់ ថា ការប្រកាសបង្កើតចលនាតស៊ូ ទាមទារឱ្យមានការផ្លាស់ប្តូរមេដឹកនាំកម្ពុជា គឺជាចលនាទាល់ច្រក និងគ្មានឥទ្ធិពលអ្វីឡើយ
- ជនបរទេសជាង១ពាន់នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលប្រតិបត្តិការបង្ក្រាបកាស៊ីណូមួយកន្លែងនៅខេត្តកំពង់ស្ពឺ កំពុងស្ថិតក្នងនីតិវិធីស៊ើបអង្កេតបឋម
- មេបក្សប្រឆាំងប្រកាសបង្កើតចលនាតស៊ូទាមទារឱ្យមានការរៀបចំបោះឆ្នោតត្រឹមត្រូវមានការឃ្លាំមើលពីសហគមន៍អន្តរជាតិ តែមន្ត្រីបក្សកាន់អំណាចថា រាល់ការបោះឆ្នោតសុទ្ធតែមានអ្នកឃ្លាំមើល
- អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា ការផ្សាយពីកម្ពុជាថា ជាប្រទេសខ្មៅងងឹត គឺជាការបង្កើតមាតិកា ដើម្បីលាបពណ៌ ចោទប្រកាន់ និងធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជា
- អ្នកកាសែតឯករាជ្យ លោក ម៉ិច ដារ៉ា ដែលជាប់ឃុំក្នុងពន្ធនាគារពីបទញុះញង់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីលោកសុំទោស
- មេបក្សប្រឆាំង លោកសម រង្ស៊ី ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបំផ្លាញ ខណៈដែលប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល សម្តែងការអបអរសាទរខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងនេះ
- អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុក លោក ហ៊ុន សែន ជាតួអង្គសំខាន់ជាងគេក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ប៉ុន្តែអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិលថា គ្រប់ភាគីចូលរួមគឺសំខាន់ស្មើគ្នា
- អ្នកឧកញ៉ាម្នាក់ ប្តឹងឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុនគ្រឿងសំណង់ល្បីឈ្មោះ ទៅតុលាការ ខណៈដែលចុងបណ្តឹងថា កំពូលអ្នកមានរូបនេះជំពាក់លុយគាត់ ជាង $ ២ម៉ឺន
- ក្នុងពិធីខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ពលរដ្ឋស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួន ដូចជាទម្លាក់បទចោទលើអ្នកទោសមនសិការ និងបើកលំហសេរីភាពពេញលេញ