Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

Liverpool ស្នើ Salah កុំចូលរួមក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុង FIFA Days ខែមីនានេះ

0

ខ្សែប្រយុទ្ធ Liverpool, Mohamed Salah មិនមានឈ្មោះក្នុងបញ្ជីកីឡាករជម្រើសជាតិអេហ្ស៊ីបសម្រាប់ការប្រកួត មិត្តភាពនៅខែមីនានេះឡើយ។

តាំងពីថ្ងៃទី 1 ខែមករាឆ្នាំថ្មីនេះ Salah បង្ហាញខ្លួនឱ្យ Liverpool បានត្រឹមបីប្រកួតប៉ុណ្ណោះ ហើយជាកីឡាករបម្រុងផ្លាស់ប្តូរចូលថែមទៀត បន្ទាប់ពីមានរបួសសសៃពួរនៅការប្រកួត

បាល់ទាត់ទ្វីបអាហ្វ្រិក និងបន្តមានរបួសសាច់ដុំ។ អវត្តមានរបស់ Salah ពីក្រុមជម្រើសជាតិលើកនេះ ដោយសារ Liverpool បានស្នើសុំទៅកាន់កីឡាករវ័យ 31 ឆ្នាំរូបនេះ ស្របពេលដែល Liverpool កំពុងត្រូវការកម្លាំងក្នុងការប្រជែងជើងឯក Premier League រដូវកាលនេះជាមួយ Arsenal និង Manchester City។

Liverpool យប់មិញទទួលភ្ញៀវ Manchester City បានបញ្ចប់ដោយលត្ធផលស្មើគ្នា 1-1 ធ្វើឱ្យអ្នកនាំមុខគេបច្ចុប្បន្នគឺកាំភ្លើងធំ Arsenal។

ក្រុមអេហ្ស៊ីបនឹងត្រូវលេងពានមិត្តភាពមួយនៅទឹកដីអារ៉ាប់រួម ចន្លោះថ្ងៃ 22 ដល់ 26 ខែមីនានេះដោយនឹងត្រូវជួបជាមួយ នូវែលសេឡង់ មុនពេលជួបក្រូអាស៊ីរឺទុយនេស៊ី៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post Liverpool ស្នើ Salah កុំចូលរួមក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុង FIFA Days ខែមីនានេះ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/

Leave A Reply

Your email address will not be published.