k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

បញ្ហាកោះគុត រវាងកម្ពុជា-ថៃ មតិជាច្រើនជំរុញឱ្យមានការចេញបកស្រាយ និងប្តឹងទៅតុលាការអន្តរជាតិ ខណៈឃើញស្ងាត់ តែរដ្ឋាភិបាលថា ខ្លួនចាស់ទុំមិនត្រូវការនិយាយស្តី និងជារឿងរបស់ថៃ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

បញ្ហាកោះគុត រវាងកម្ពុជា-ថៃ មតិជាច្រើនជំរុញឱ្យមានការចេញបកស្រាយ និងប្តឹងទៅតុលាការអន្តរជាតិ ខណៈឃើញស្ងាត់ តែរដ្ឋាភិបាលថា ខ្លួនចាស់ទុំមិនត្រូវការនិយាយស្តី និងជារឿងរបស់ថៃ

0

ប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរ ទាំងក្នុង និងក្រៅប្រទេស ជំរុញឱ្យមេដឹកនាំប្រទេស ចេញសេចក្តីថ្លែងការណ៍បកស្រាយ និងប្តឹងទៅតុលាការអន្តរជាតិ អំពីករណីកោះគុត ដែលកំពុងមានភាពចម្រូងចម្រាស រវាងកម្ពុជា និងថៃ។ ប៉ុន្តែការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ ដូច្នេះមិនត្រូវការនិយាយឆ្លើយតបអ្វីទេ ហើយជារឿងផ្ទៃក្នុងនយោបាយរបស់ថៃ។

គណបក្សជំនាន់ថ្មី របស់លោក មាជ សុវណ្ណារ៉ា បានសម្តែងក្តីព្រួយបារម្ភខ្លាំងចំពោះបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាកោះគុត។ គណបក្សបានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ វិច្ឆិកា នេះ ដោយលើកឡើងថា គណបក្សជំនាន់ថ្មី មានការខ្វល់ខ្វាយយ៉ាងខ្លាំងអំពីបញ្ហា ដែលកំពុងកើតឡើងលើតំបន់ប្រេងត្រួតស៊ីគ្នាកោះគុត ស្ថិតនៅតាមព្រំដែនសមុទ្រកម្ពុជា¬¬¬-ថៃ។ តំបន់ប្រេងត្រួតស៊ីគ្នាកោះគុត ជាប្រធានបទដែលកំពុងត្រូវបានអ្នកនយោបាយថៃ បណ្តាគណបក្សនយោបាយក្រៅរដ្ឋាភិបាលថៃ ក្រុមសិល្បករថៃ អ្នកអត្ថាធិប្បាយកម្មវិធីទូរទស្សន៍ថៃ និងប្រជាពលរដ្ឋជាតិនិយមថៃ បានជជែកវែកញែកលើបណ្តាញសារព័ត៌មានថៃព្រោងព្រាត។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«គណបក្សជំនាន់ថ្មី សូមអំពាវនាវ និងស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជាពិចារណា ចេញសេចក្តីប្រកាសបំភ្លឺ និងបង្ហាញពីគោលជំហរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានដឹង បានឮ និងដើម្បីចៀសវាងពីការភាន់ច្រឡំ ដល់មតិជាតិ មតិអន្តរជាតិ ពីអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះ លោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ធ្វើបាតុកម្ម ទូទាំងពិភពលោក ទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ដាក់សំណុំរឿងកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នា ទៅតុលាការអន្តរជាតិ ដើម្បីកាត់សេចក្តី។

នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នាថ្ងៃទី២១ វិច្ឆិកា នេះដែរ បានសរសេរថា៖«យើងមានសាក្សីបារាំង មានភស្តុតាងក្នុងប្រវត្តិសាស្ត្រ និងមានច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ជាពិសេសសន្ឋិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដោយមានផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញានេះ ដែលបញ្ជាក់ថា កោះគុតលើសពីពាក់កណ្តាល និងផែនសមុទ្រជាង ២៦ ០០០គីឡូម៉ែត្រការ៉េ ដែលភាគីថៃ និងរដ្ឋាភិបាលភ្នំពេញ អះអាងថា តំបន់ត្រួតស៊ីគ្នានោះ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា»។

ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតប្រហែល ១ ០០០នាក់ នាថ្ងៃទី២១ វិច្ឆិកា នៅកោះពេជ្រ ថ្លែងថា រឿងកោះគុតដែលគេលើកឡើង ដោយចោទថា រដ្ឋាភិបាលនៅស្ងៀមស្ងាត់មិននិយាយស្តីនោះ ដោយសាររដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវចំពោះជាតិក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដូច្នេះមិនមានការចាំបាច់និយាយស្តីអ្វីទេ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«រឿងនេះវាកើតឡើងដោយសារនៅប្រទេសថៃ ក្រុមប្រឆាំងរដ្ឋាភិបាលបានលើកយករឿងនេះមកវាយប្រហាររដ្ឋាភិបាលថៃ រឿងទំនាស់ផ្ទៃក្នុងនយោបាយរបស់ថៃ ចោទថា រដ្ឋាភិបាលថៃធ្វើឱ្យបាត់កោះគុតមកខ្មែរ អ៊ីចឹងរដ្ឋាភិបាលត្រូវចេញតតាំង។ រឿងផ្ទៃក្នុងគេហើយចង់ឱ្យរដ្ឋាភិបាលខ្មែរទៅតតាំងយ៉ាម៉េច។ យើងថា វាមិនមែនជាការចាំបាច់។ ថៃគេថាអីថាទៅរឿងឯកតោភាគីរបស់គេ»។

ក្នុងសន្និសីទអន្តរជាតិ ស្តីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាៈ កម្ពុជានៅក្នុងសម័យអាណានិគមបារាំងដែលបានរៀបចំឡើង កាលពីថ្ងៃទី៧ -៨ វិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត ជិន សុជាតិ ថ្លែងថា បើផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ គឺកោះគុតជារបស់ខ្មែរដែរ។

គណនីហ្វេសប៊ុក ឈ្មោះ Vanly Seng សរសេរនៅថ្ងៃទី២០ វិច្ឆិកា ថា ហេតុអ្វីរដ្ឋាភិបាលនៅស្ងៀមមិនព្រមចេញបំភ្លឺ និងបញ្ជាក់ពីគោលជំហររបស់ខ្លួន? គណនីដដែលសរសេរថា៖«ចេញពន្យល់ បំភ្លឺ និងប្រកាសជំហរឱ្យបានច្បាស់។ បញ្ឈប់រាល់ការចរចាក្រោមក្របខ័ណ្ឌទ្វេភាគីជាមួយថៃ។ រុញវិវាទទៅតុលាការអន្តរជាតិ។ បើរដ្ឋាភិបាលកម្ពុជា ហ៊ានរុញវិវាទនេះទៅតុលាការអន្តរជាតិនោះ កម្ពុជានឹងចំណេញ»៕

Leave A Reply

Your email address will not be published.