k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

លោក មួង ឃីម ទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលត្រូវបានបង្គាប់ឱ្យជួយការងាររដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ត្រូវបានដកតំណែង ក្រោយពាក់ព័ន្ធនឹងសំណុំរឿងឆបោកជាមួយលោក លី សាម៉េត – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក មួង ឃីម ទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលត្រូវបានបង្គាប់ឱ្យជួយការងាររដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ត្រូវបានដកតំណែង ក្រោយពាក់ព័ន្ធនឹងសំណុំរឿងឆបោកជាមួយលោក លី សាម៉េត

0

ទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើរដ្ឋលេខាធិការ លោក មួង ឃីម ដែលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បង្គាប់ឱ្យមកបំពេញការងារជួយរដ្ឋមន្ត្រីលើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងជួយលោក គឹម សន្តិភាព រដ្ឋលេខាធិការផងដែរនោះ ត្រូវបានព្រះមហាក្សត្រដកតំណែង ក្រោយពីជាប់ពាក់ព័ន្ធនឹងសំណុំរឿងឆបោកជាមួយឧកញ៉ា លី សាម៉េត។

បើតាមលិខិតបង្គាប់ការរបស់លោក កើត រិទ្ធ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បង្គាប់មកលោក មួង ឃីម ដែល The Cambodia Now News (CNN) ទទួលបាននាពេលថ្មីៗកន្លងទៅនេះ គឺលោក កើត រិទ្ធ បានបង្គាប់ឱ្យលោក មួង ឃីម ជួយរដ្ឋមន្ត្រីលើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ការងារមួយទៀត ជួយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌លើការងារពាក់ព័ន្ធនឹងកិច្ចការអនុគ្រោះទោសព្រហ្មទណ្ឌ និងអនុវត្តភារកិច្ចផ្សេងទៀត ដែលរដ្ឋមន្ត្រីប្រគល់ជូន។

លោក មួង ឃីម ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ មានឋានៈស្មើរដ្ឋលេខាធិការ តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ ប៉ុន្តែ មកដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក មួង ឃីម ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងនេះវិញ។

ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយឧកញ៉ា លី សាម៉េត ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺលោក មួង ឃីម អាយុ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជំនួញឥទ្ធិពលអកម្ម។ អតីតមន្ត្រីនគរបាលជាន់ខ្ពស់ពាក់ផ្កាយ៣ និងជាអតីតទីប្រឹក្សាក្រសួងយុត្តិធម៌រូបនេះ បច្ចុប្បន្ន កំពុងជាប់ឃុំក្នុងពន្ធនាគារ៕

Leave A Reply

Your email address will not be published.