k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោក ប្រាក់ សុខុន ឱ្យកាន់តំណែងជាប្រមុខការទូត ជំនួសលោក សុខ ចិន្តាសោភា ស្របពេលបញ្ហាកោះគុតកំពុងផ្ទុះឡើង – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោក ប្រាក់ សុខុន ឱ្យកាន់តំណែងជាប្រមុខការទូត ជំនួសលោក សុខ ចិន្តាសោភា ស្របពេលបញ្ហាកោះគុតកំពុងផ្ទុះឡើង

0

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិប្តិការអន្តរជាតិ នៅថ្ងៃទី២០ វិច្ឆិកា នេះ ដើម្បីជំនួសឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរលិខិតស្នើសុំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងសមាសភាពរដ្ឋាភិបាល ពីថ្ងៃទី១៩ វិច្ឆិកា។

ការផ្លាស់ប្តូរប្រមុខការទូតក្នុងស្ថានភាពបែបប្រញាប់នេះ គេមិនដឹងពីមូលហេតុអ្វី ដែលជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវផ្លាស់បែបនេះទេ ប៉ុន្តែការណ៍នេះ ត្រូវបានគេមើលឃើញស្របពេលមានការផ្ទុះឡើងនូវរឿងកោះគុត រវាងកម្ពុជា និងថៃ ខណៈថៃកំពុងគ្រប់គ្រងកោះគុតនេះ ហើយក៏កំពុងមានការជំរុញឱ្យកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ដើម្បីយកកោះគុតមកវិញ។

មុនការវិលត្រឡប់ចូលមកកាន់កន្លែងចាស់របស់លោកវិញនេះ លោក ប្រាក់ សុខុន ដែលជាអនុប្រធានទី១ព្រឹទ្ធសភា លោកគឺជាអតីតប្រមុខការទូត ដែលមានបទពិសោធន៍ជ្រៅជ្រះលើកិច្ចការបរទេស។ លោកធ្លាប់បម្រើការងារលើវិស័យការបរទេសនេះអស់រយៈពេលជិត១០ឆ្នាំ ដែលមកដល់ឆ្នាំ២០២៣ លោកទើបតែបានចូលកាន់តំណែងជាអនុប្រធានទី១ព្រឹទ្ធសភា បានជាង១ឆ្នាំប៉ុណ្ណោះ៕

 

ប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា នឹងផ្លាស់ចេញក្នុងពេលឆាប់ៗនេះ ហើយដាក់ជំនួសមកវិញដោយអតីតប្រមុខការទូត លោក ប្រាក់ សុខុន
Leave A Reply

Your email address will not be published.