Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋាភិបាលបញ្ជាក់ជាថ្មីពីការដកខ្លួនចេញពីគម្រោង CLV ខណៈពលរដ្ឋនៅក្រៅប្រទេស នៅតែបន្តនិយាយពីគម្រោងនេះ ដោយពួកគេថា ការប្រកាសដកខ្លួនរបស់រដ្ឋាភិបាលមិនទាន់ត្រឹមត្រូវ

0

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាថ្មីពីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV-DTA) ហើយថា ការដកខ្លួនពីគម្រោងនេះជាការសម្រេចរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ព្រោះកិច្ចសហប្រតិបត្តិការនេះមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬព្រះហស្តលេខាពីព្រះមហាក្សត្រទេ។

ការប្រកាសដកខ្លួនជាថ្មីនេះ ខណៈដែលពលរដ្ឋ និងអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដូចជាប្រទេសបារាំង ជប៉ុន និងកូរ៉េខាងត្បូង នៅតែបន្តធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដោយពួកគេថា រដ្ឋាភិបាលប្រកាសដកខ្លួនចេញពីគម្រោងនេះនៅមិនទាន់ត្រឹមត្រូវតាមច្បាប់នោះទេ។

រដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពី CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា រដ្ឋាភិបាល ប្តូរពី CLV-DTA ទៅជាកិច្ចសហប្រតិបត្តិការត្រីភាគី កម្ពុជា វៀតណាម ឡាវ។ អ្នកប្រឆាំងនៅក្រៅប្រទេស ក៏បានលើកឡើងដែរថា រដ្ឋាភិបាល អាចដកខ្លួនពីគម្រោង CLV-DTA បាន លុះត្រាតែមានការផ្តល់សច្ចាប័នពីរដ្ឋសភា និងការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រផងដែរ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យររដ្ឋាភិបាល នៅថ្ងៃទី២៩ ខែតុលា បញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា៖«តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម(CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ»។

អ្នកនាំពាក្យអះអាងថា ការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល គឺធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញ ឬរារាំងដំណើរការកសាងជាតិបានជាដាច់ខាត៕

Leave A Reply

Your email address will not be published.