Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ជនបរទេសជាង១ពាន់នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលប្រតិបត្តិការបង្ក្រាបកាស៊ីណូមួយកន្លែងនៅខេត្តកំពង់ស្ពឺ កំពុងស្ថិតក្នងនីតិវិធីស៊ើបអង្កេតបឋម

0

ករណីជនបរទេសជាង១ពាន់នាក់ ដែលត្រូវបានកងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ស្ពឺ ពេលសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបកាស៊ីណូខុសច្បាប់មួយកន្លែង កាលពីថ្ងៃទី២៤ តុលា នោះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេតបឋម។

លោកថ្លែងនៅថ្ងៃទី២៥ តុលា ថា៖«អត់ទាន់ជម្រាបជូនបានទេ វាស្ថិតនៅក្នុងនីតិវិធីស៊ើបអង្កេតបឋម។ អ៊ីចឹងទុកឱ្យសមត្ថកិច្ចធ្វើការចប់សព្វគ្រប់សិន»។

កម្លាំសមត្ថកិច្ច ដឹកនាំដោយលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានចុះប្រតិបក្តិការបង្ក្រាបទីតាំងកាស៊ីណូគ្មានច្បាប់មួយកន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ តុលា ដោយឃាត់ខ្លួនជនបរទេស មានជនជាតិចិន និងកូរ៉េ ប្រមាណជាង ១ ០០០នាក់។ នេះ បើតាមសេចក្តីរាយការណ៍៕

Leave A Reply

Your email address will not be published.