Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហៃ វណ្ណនិត ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីលោក ហៃ វណ្ណា ដែលជាបងប្រុស បានផ្តាច់ខ្លួនពីក្រុមបក្សប្រឆាំងចុះចូលជាមួយគណបក្សកាន់អំណាច

0

ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ នាថ្ងៃទី១៨ តុលា លោក ហៃ វណ្ណនិត ដែលជាប់ឃុំពីបទញុះញង់ត្រូវបានតុលាការដោះលែង ក្រោយពីលោក ហៃ វណ្ណា ដែលត្រូវជាបង និងជាអ្នកនយោបាយលេចធ្លោ នៃបក្សប្រឆាំងប្រចាំប្រទេសជប៉ុន ផ្តាច់ខ្លួនពីក្រុមប្រឆាំង ហើយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។

កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារទទួលស្វាគមន៍លោក ហៃ វណ្ណា ដែលជាអ្នកនយោបាយលេចធ្លោនៃគណបក្សប្រឆាំងនៅប្រទេសជប៉ុន បន្ទាប់ពីលោក ហៃ វណ្ណា ប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ហើយសុំចូលរួមជីវភាពនយោបាយជាមួយលោក ហ៊ុន សែន។

តាមដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ យី សុខវួច នៅថ្ងៃទី១៨ តុលា នេះ ចៅក្រមស៊ើបសួរ បានសម្រេចដោះលែងជនត្រូវចោទឈ្មោះ ហៃ វណ្ណនិត ភេទប្រុស កើតថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៩៦ មុខរបរមន្ត្រីក្រសួងសុខាភិបាល ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ទោះយ៉ាងណា ចៅក្រមស៊ើបសួរ ក៏បានសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

លោក ហៃ វណ្ណនិត ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវបានចាប់ខ្លួនកាលពីអំឡុងខែសីហា ហើយដីកាសម្រេចឃុំខ្លួន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ជាការឆ្លើយតប លោក ហ៊ុន សែន បានបញ្ជាក់ថា៖«ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃទី១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងនាំយកចំណេះដឹង ដើម្បីចូលរួមកសាងប្រទេសជាតិវិញ»៕

Leave A Reply

Your email address will not be published.