Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មេប៉ូលិសសជាតិ សម្រេចលុបបញ្ជីយានយន្តពាក់ស្លាកលេខនគរបាល ជិត២ពាន់គ្រឿង

0

អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចលុបចោលបញ្ជីទិន្នន័យយានយន្តទាំងអស់ប្រមាណជិត២ពាន់គ្រឿង នៅតាមបណ្ដាខេត្ត រាជធានីទាំងអស់ ដែលពាក់ស្លាកលេខនគរបាលជាតិ។

ការលុបចេញទិន្នន័យបញ្ជីយានយន្តបំពាក់ស្លាកលេខនគរបាលនេះ ធ្វើឡើងដោយអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងដំណាក់កាលទី១ ដែលមានរថយន្តចំនួន ១ ៩៤៧គ្រឿង ក្នុងនោះមានរថយន្តទេសចរណ៍ ១ ១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល ១៦២គ្រឿង និងទោចក្រយានយន្ត៦៤៦គ្រឿង។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កន្លងទៅបញ្ជាក់ថា រថយន្តស៊េរីទំនើបៗមួយផ្នែកធំ មិនបានបង់ពន្ធជូនរដ្ឋ ដោយជ្រកក្រោមស្លាកលេខ ខេមរភូមិន្ទ នគរបាល និងស្លាកលេខក្លែងក្លាយជាដើម ធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់៕ អត្ថបទ ដោយ ចៀម សុខន

Leave A Reply

Your email address will not be published.