Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

កម្ពុជាត្រៀមខ្លួនចាំជួយអន្តរាគមន៍ដល់ពលរដ្ឋ និងកងកម្លាំងរក្សាសន្តិភាពក្នុងសង្គ្រាមនៅលីបង់ និងអ៊ីស្រាអែល

0

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសជំហរត្រៀមខ្លួន ដើម្បីចាំជួយអន្តរាគមន៍ដល់និស្សិត និងពលរដ្ឋ ដែលកំពុងសិក្សារស់នៅក្នុងប្រទេសអ៊ីស្រាអែល និងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់ ដែលកំពុងផ្ទុះសង្គ្រាមប្រយុទ្ធគ្នាដោយប្រដាប់អាវុធធុនធ្ងន់យ៉ាងរន្ថើន។

លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ថា ពលរដ្ឋ និងនិស្សិត ចំនួន២២០នាក់ កំពុងរស់នៅ និងសិក្សាលើផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ក្នុងលក្ខខណ្ឌការប្រយុទ្ធដោយប្រដាប់អាវុធតានតឹងខ្លាំង រដ្ឋមន្ត្រីការបរទេសត្រូវសម្របសម្រួលអន្តរាគមន៍ជួយជម្លៀសពលរដ្ឋខ្មែរឱ្យបានទាន់ពេលវេលា។

ដោយឡែក កងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់វិញ មានចំនួន១៨៤នាក់ ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិកំពុងត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ សម្រាប់ស្ថានភាពជាក់ស្ដែងនៅថ្ងៃទី១៥ តុលានេះ ក៏នៅមិនទាន់មានអ្វីប្រែប្រួលឡើយ។

គួរបញ្ជាក់ថាសង្គ្រាមបើកការវ៉ៃប្រយុទ្ធគ្នាទ្រង់ទ្រាយធំ រវាងអ៊ីស្រាអែល នៅលើទឹកដីលីបង់ អស់រយៈពេលជិត ១ខែមកនេះ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្សទាំងស៊ីវិល និងយោធានៅក្នុងប្រទេសលីបង់មានជាង១ម៉ឺននាក់ហើយ៕ អត្ថបទ សួង ប៊ុននេង

Leave A Reply

Your email address will not be published.