តំណាងអយ្យការ សម្រេចចោទប្រកាន់ និងបើកការស៊ើបសួរ លើករណីរបស់លោក ដួង តារា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ពីបទឆបោក
លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតជំនួយការរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ហើយជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបសួរ។ នេះបើតាមអ្នកនាំពាក្យតំណាងអយ្យការ។
លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ The Cambodia Now News (CNN) នារសៀលថ្ងៃទី១៤ តុលា ថា៖«បន្ទាប់ពីការចោទប្រកាន់របស់តំណាងអយ្យការ ឥឡូវនេះសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តំណាងអយ្យការ សម្រេចចោទប្រកាន់ និងបើកការស៊ើបសួរ លើករណីរបស់លោក ដួង តារា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ពីបទឆបោក
លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតជំនួយការរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ហើយជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបសួរ។ នេះបើតាមអ្នកនាំពាក្យតំណាងអយ្យការ។
លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ The Cambodia Now News (CNN) នារសៀលថ្ងៃទី១៤ តុលា ថា៖«បន្ទាប់ពីការចោទប្រកាន់របស់តំណាងអយ្យការ ឥឡូវនេះសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ»។
លោក ដួង តារា ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ។ ករណីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក៏បានបង្ហើបថា ការចាប់ខ្លួនលោក ដួង តារា ដោយសារបុគ្គលរូបនេះពាក់ព័ន្ធនឹង ឧកញ៉ា លី សាម៉េត ដែលត្រូវបានលោក ហ៊ុន សែន ទម្លាយថា លោក លី សាម៉េត យកឈ្មោះរបស់គាត់ដើរបោកលុយគេរាប់ម៉ឺន រាប់សែន ដុល្លារអាមេរិក៕ចៅក្រមស៊ើបសួរ»។
លោក ដួង តារា ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ។ ករណីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក៏បានបង្ហើបថា ការចាប់ខ្លួនលោក ដួង តារា ដោយសារបុគ្គលរូបនេះពាក់ព័ន្ធនឹង ឧកញ៉ា លី សាម៉េត ដែលត្រូវបានលោក ហ៊ុន សែន ទម្លាយថា លោក លី សាម៉េត យកឈ្មោះរបស់គាត់ដើរបោកលុយគេរាប់ម៉ឺន រាប់សែន ដុល្លារអាមេរិក៕