Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ប្រឡងបាក់ឌុបព្រឹកថ្ងៃទី១ បេក្ខជនអវត្តមានជាង២ពាន់នាក់និងមានបញ្ហាសុខភាព១៤នាក់

0

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡ ថ្ងៃទី៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

ប៉ុន្តែក្រសួងបញ្ជាក់ថា បេក្ខជនអវត្តមាន ២ ១២២នាក់ ក្នុងនោះ ស្រី៨១៨នាក់ ត្រូវជា ១,៥៥% នៃចំនួនបេក្ខជនសរុប ១៣៧ ០៤០នាក់។ បេក្ខជនស្វៃរិនអវត្តមាន ១ ៧១០នាក់។

ជាមួយគ្នានេះ បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក។ បេក្ខជនរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤នាក់ និងបានទទួលការសម្របសម្រួលពីអាជ្ញាធរ ដើម្បីបានមកចូលប្រឡង។

បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២នាក់ និងបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យប្រចាំមណ្ឌល។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។

គួរបញ្ជាក់ថាបេក្ខជនឆ្នាំនេះសរុបមានជាង១៣ម៉ឺននាក់ ក្នុងនោះស្ដ្រីមានជាង៧មឺននាក់។ នៅព្រឹកនេះ បេក្ខជនប្រឡងចំនួន ២មុខវិជ្ជា គឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)៕ សួង ប៊ុននេង

 

Leave A Reply

Your email address will not be published.