Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន ប្រាប់ឱ្យក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ចេញដីកាបង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត ដែលជាទីប្រឹក្សាគាត់ ដើម្បីទុកសងគេ និងកុំឱ្យបុគ្គលនេះរួចពីច្បាប់

0

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រហែល១ម៉ោងមុននេះ បានប្រាប់ឱ្យក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ចេញដីកាការពារទ្រព្យសម្បត្តិរបស់លោក លី សាម៉េត ដែលជាទីប្រឹក្សារបស់គាត់ ដើម្បីទុកសងគេ ដោយលោកថា បុគ្គលលី សាម៉េត បោកប្រាស់លុយគេរាប់ម៉ឺនដុល្លារអាមេរិក។ លោកក៏បានប្រាប់ឱ្យសមត្ថកិច្ចតាមឃ្លាំមើលលោក លី សាម៉េត កុំឱ្យរត់ចេញពីសំណាញ់ច្បាប់។

តាមរយៈទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃទី៧ តុលា នេះ លោក ហ៊ុន សែន សរសេរថា លោក លី សាម៉េត (ហៅគ្រូមា) តែងតែប្រើឈ្មោះរបស់គាត់ដើរបោកប្រាស់គេរហូតថា យកលុយដែលបោកប្រាស់គេបានយកមកឱ្យរូបគាត់ ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះលោក ហ៊ុន សែន ពេលណាក៏បាន ខណៈលោក លី សាម៉េត មិនដឹងផ្ទះលោក ហ៊ុន សែន បែរមុខទៅខាងណា។

លោក លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាស ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

លោក ហ៊ុន សែន អះអាងថា កាលពីឆ្នាំ២០២២ លោក លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ចំនួន១០លានដុល្លារអាមេរិក ថាយកមកឱ្យគាត់ ប៉ុន្តែពេល សុខ ឡេង ផ្តាំឱ្យសួរលោកតាមកូនចិញ្ចឹមរបស់លោក ឈ្មោះទ្រី សុខា ទើបលោកដឹងក៏ទាមទារពីលោក លី សាម៉េត ប្រគល់ឱ្យ ឈ្មោះ សុខ ឡេង វិញទាំងអស់ ដោយពេលនោះបានយកលោក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ ទទួលប្រាក់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកហ៊ុន សែន បន្តថា មុននេះប៉ុន្មានថ្ងៃ លោកបានប្រាប់លោកលី សាម៉េត ឱ្យសងលុយទៅលោក ម៉ួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយមកម៉ួង ឃីម បញ្ជូនសារជាវីដេអូមកឱ្យលោកអមដោយសារសំឡេងឆ្លងឆ្លើយគ្នា ដោយបានសងរួចហើយ។

លោក ហ៊ុន សែន បញ្ជាក់ទៀតថា ថ្ងៃនេះលោកបានទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថា លោក លី សាម៉េត បានយកលុយពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ លោក ហ៊ុន សែន ថា ករណីលោក លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកលោក លី សាម៉េត ក្រោមរូបភាពយកឈ្មោះលោក ហ៊ុន សែន ទៅប្រើ។

លោក ហ៊ុន សែន បញ្ជាក់ថា៖«ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។ អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់»៕

 

Leave A Reply

Your email address will not be published.