Your Hot News in Hands

BREAKING NEWS

ច្បាស់ការណ៍ហើយ! Kylian Mbappe ព្រមផ្លាស់ទៅ Real Madrid ក្រោយចប់រដូវកាលនេះ

12

ខ្សែប្រយុទ្ធបារាំង Kylian Mbappe ផ្លូវការហើយ បានឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅកាន់ក្លិបយក្ស Real Madrid នៅដំណាច់រដូវកាលនេះ។

ប្រធានក្រុមជម្រើសជាតិបារាំងវ័យ 25 ឆ្នាំរូបនេះ បានប្រាប់ក្លិបរបស់ខ្លួន Paris Saint Germain ថ្មីៗនេះថា នឹងចាកចេញពីក្លិបក្រោយកិច្ចសន្យាអស់សុពលភាពក្រោយចប់រដូវកាលនេះ។

មិនទាន់មានកិច្ចសន្យាណាមួយត្រូវបានធ្វើឡើងឡើយ ដោយសារក្លិបទាំងពីរសុទ្ធតែនៅមានភារកិច្ចនៅ UEFA Champions League នៅឡើយ ជាពិសេសគឺលទ្ធភាពដែលក្រុមទាំងពីរអាចជួបគ្នា។

ម្ចាស់ជ័យលាភី World Cup 2018 ជាមួយក្រុមបារាំងរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យ PSG សរុប ២៤៤ គ្រាប់ហើយគិតមកដល់ពេលនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca ឱ្យដឹងថា Mbappe នឹងចុះហត្ថលេខា 5 ឆ្នាំជាមួយ Real Madrid ដោយនឹងទទួលបានប្រាក់ឈ្នួល 15 លានអឺរ៉ូក្នុងមួយរដូវកាល បូកបន្ថែមនឹងប្រាក់រង្វាន់ 150 លានជាកញ្ចប់រយៈពេល 5 ឆ្នាំ។

ប្រសិនបើខ្សែបម្រើក្រូអាស៊ី Luka Modric ចាកចេញនៅដំណាច់រដូវកាលនេះ តំណែងអាវលេខ 10 នឹងធ្លាក់ទៅ Kylian Mbappe ដូចដែលគេធ្លាប់ពាក់នៅក្រុមជម្រើសជាតិបារាំង។

PSG នៅពេលនេះកំពុងនាំមុខ 2-0 លើ Real Sociedad ជើងទី 1 វគ្គ 16 ក្រុមចុងក្រោយ UEFA Champions League ខណៈ Real Madrid កំពុងនាំមុខ Leipzig 1-0៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post ច្បាស់ការណ៍ហើយ! Kylian Mbappe ព្រមផ្លាស់ទៅ Real Madrid ក្រោយចប់រដូវកាលនេះ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/