Your Hot News in Hands

BREAKING NEWS

អ្នកចាំទី Joe Hart ប្រកាសចូលនិវត្តន៍ ត្រឹមដំណាច់រដូវកាលនេះ

8

អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស និង Manchester City, Joe Hart បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់របស់ខ្លួននៅដំណាច់រដូវកាលនេះ។

បច្ចុប្បន្នជាអ្នកចាំទីរបស់ក្លិបស្កុតឡេន Celtic, Joe Hart បាននិយាយថា កាយសម្បទារនៅពេលនេះនៅរឹងមាំល្អ តែជាពេលវេលាសមស្របនៃការ

បញ្ចប់បេសកកម្មមួយនេះ។ កីឡាករវ័យ 36 ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ទឹកដីស្កុតឡេនជាមួយ Celtic បាន 3 រដូវកាលហើយបូករួមទាំងរដូវកាលនេះ។

ក្នុងអាជីពរបស់ Joe Hart គេបានបង្ហាញខ្លួនសរុប 690 ប្រកួតជាមួយក្លិបបូករួមទាំងការចាប់ផ្តើមអាជីពតាំងពីវ័យ 15 ឆ្នាំជាមួយក្លិបបាល់ទាត់ Shrewsbury Town នៅឆ្នាំ 2003 មុនពេលផ្លាស់មកកាន់ Manchester City នៅឆ្នាំ 2006។

Manchester City ជាក្លិបដែល Joe Hart បានចំណាយពេលនៃអាជីពរបស់ខ្លួនយូរបំផុតតាំងពីឆ្នាំ 2006 នោះរហូតដល់ឆ្នាំ 2018 ដោយបានបង្ហាញខ្លួនសរុប 266 ប្រកួតឈ្នះជើងឯក Premier League ពីរលើក FA Cup មួយលើក និង League Cup ពីរលើក។

ចុងក្រោយជាមួយ Celtic, Joe Hart បានឈ្នះជើងឯកលីគកំពូលស្កុតឡេនពីរលើក Scottish Cup មួយលើក និង Scottish League Cup ពីរលើក។

Joe Hart បានជាប់ជាអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ 2008 ដល់ឆ្នាំ 2017 ដោយបានបង្ហាញខ្លួនសរុប 75 ប្រកួត បូករួមទាំងវត្តមាននៅ World Cup ពីរលើក និង Euro ពីរលើក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post អ្នកចាំទី Joe Hart ប្រកាសចូលនិវត្តន៍ ត្រឹមដំណាច់រដូវកាលនេះ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/