Your Hot News in Hands

BREAKING NEWS

ទីបំផុត Dani Alves ត្រូវជាប់ពន្ធនាគារ 4 ឆ្នាំកន្លះ ពីបទរំលោភបំពានផ្លូវភេទ

10

តុលាការអេស្ប៉ាញ រកបានភស្តុតាងបញ្ជាក់ថាអតីតខ្សែការពារ Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល Dani Alves ពិតជាបានធ្វើខុសពីបទរំលោភបំពានផ្លូវភេទលើនារីម្នាក់នៅក្នុងក្លិបកំសាន្តរាត្រីទីក្រុង Barcelona។

តុលាការអេស្ប៉ាញបានសម្រេចដាក់ទោសបុរសវ័យ 40 ឆ្នាំរូបនេះឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំកន្លះរួមជាមួយនឹងពិន័យជា

ទឹកប្រាក់ 15 ម៉ឺនអឺរ៉ូផងដែរ។ Dani Alves ជាកីឡាករដែលមានឈ្មោះល្បី និងសមិទ្ធផលច្រើនក្នុងអាជីពរបស់ខ្លួនម្នាក់នៅក្នុងពិភពបាល់ទាត់ ធ្លាប់បានបដិសេធការចោទប្រកាន់នៃហេតុការដែលបានកើតឡើងនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022។

អយ្យការ​បាន​ស្នើ​ឲ្យមានការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល 9 ឆ្នាំ នៅក្នុងប្រទេសអេស្បាញ ខណៈការអះអាងពីការរំលោភត្រូវបានស៊ើបអង្កេតក្រោមការចោទប្រកាន់ ដែលជាទូទៅអំពីរំលោភបំពានផ្លូវភេទ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី 4 ទៅ 15 ឆ្នាំ។

ជាមួយគ្នានោះដែរ តុលាការ​មិន​ទទួល​យក​ទឡ្ហីករណ៍​របស់​មេធាវី​ Alves ​ដែល​ថា ជនជាប់ចោទ​គួរ​ទទួល​បាន​ទោស​ស្រាល​ជាង​នេះ​ ដោយសារ​​ស្រវឹង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ តុលាការបាននិយាយថា មានភស្តុតាងក្រៅពីសក្ខីកម្មរបស់ជនរងគ្រោះ ដែលបង្ហាញថានាងត្រូវបានគេរំលោភ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post ទីបំផុត Dani Alves ត្រូវជាប់ពន្ធនាគារ 4 ឆ្នាំកន្លះ ពីបទរំលោភបំពានផ្លូវភេទ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/