Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ករណីរន្ទះបាញ់ បណ្តាលឱ្យមនុស្ស ៩០នាក់ស្លាប់ និងរបួស រយៈពេល៧ខែក្នុងឆ្នាំនេះ ដែលមានការថយចុះជាងឆ្នាំមុន

0

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា មានមនុស្សចំនួន៤៨នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ៤២នាក់ និងងាប់គោក្របីចំនួន៣៣ក្បាល ក្នុង រយៈពេល៧ខែ ឆ្នាំ២០២៤នេះ។ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ គឺថយ ចុះគួរឱ្យកត់សម្គាល់។

លោកសុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដាឆ្នាំ២០២៤ គ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន៩១លើកនៅខេត្តចំនួន១៨ បណ្តាលឱ្យខូចខាតផ្ទះចំនួន២៦ខ្នង។ ក្នុងចំណោមអ្នកស្លាប់និងរបួសចំនួន៩០នាក់ សម្រាប់ខេត្តសៀមរាបមានច្រើនជាងគេ គឺស្លាប់៨នាក់ និងរបួស៨នាក់។

ដោយឡែកក្នុងខែកក្កដា កន្លងទៅនេះ ករណីរន្ទះបាញ់បានកើតឡើងចំនួន៩លើក នៅខេត្តចំនួន៧ រួមមានខេត្តកំពង់ស្ពឺ សៀមរាប ព្រះសីហនុ ស្វាយរៀង រតនគិរី ឧត្តរមានជ័យ និងខេត្តកោះកុង បណ្តាលឱ្យមនុស្សស្លាប់៣នាក់ រងរបួស៦នាក់ ងាប់គោក្របី៧ក្បាល ព្រមទាំងខូចខាតផ្ទះ៤ខ្នង៕ អត្ថបទ ដោយ សួង ប៊ុននេង

Leave A Reply

Your email address will not be published.