Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញភាពស្ញប់ស្ញែងពេលមកទស្សនាប្រាសាទអង្គរវត្ត

0

គ្រប់ពេលវេលា ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្តជាគោលដៅទី១មុនគេ។
ភាពល្បីល្បាញ​របស់ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរលើលោក ក៏មានព្រៃឈើធម្មជាតិ និងបរិស្ថាន ទាក់ទាញភ្ញៀវទេសចរ ផងដែរ។

ទិដ្ឋភាពបែបនេះ ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូបបានធូរស្បើយពីទុក្ខកង្វល់ ដោយសារឃើញកសិន្ធុទឹកថ្លាយង់ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុង​ស្ថិតក្នុងឋានដ៏ពិសិដ្ឋមួយ។

លោក ផល វណ្ណៈ ដែលមកកម្សាន្តប្រាសាទ អង្គរវត្ត ជាមួយក្រុមការងារច្រើននាក់ទៀត​ កាលពីថ្ងៃទី១ ខែសីហា​ បានបង្ហាញអារម្មណ៍រីករាយ និងស្រស់ស្រាយ។ លោក វណ្ណៈ  ឱ្យដឹងថា អង្គរវត្តពិតជាអស្ចារ្យ ហើយរិតតែពិសេសទៅទៀត នៅពេលដែលមគ្គុទ្ទេសក៍ទេសចរណ៍ បានរៀបរាប់ពីរឿងរ៉ាវនានានៅតាមប្រាសាទឱ្យលោកស្ដាប់។

បុរសអ្នកភ្នំពេញរូបនេះ បានចាត់ទុកអង្គរវត្តគឺជាសំណង់ដ៏ល្អឯក ដែលមានចម្លាក់នៅតាមផ្ទាំងថ្មជាច្រើនដ៏រស់រវើក ព្រមទាំងមានធម្មជាតិ ដ៏ស្រស់ស្អាតនៅជុំវិញបរិវេណផង គឺកាន់តែធ្វើឱ្យរូបលោក​មិនស្ងើចសរសើរមិនបាន។

ចំណែកអ្នកស្រី សាម សេត ដែលជាអ្នកទេសចរ មកដល់អង្គរវត្តជាលើកដំបូង​ ក៏មានចិត្តសប្បាយរីករាយដែរ។ អ្នកស្រីប្រាប់ថា ពេលដែលបានឃើញកំពូលប្រាសាទអង្គរវត្ត កសិន្ធុទឹក​ និងវាលស្មៅបៃតងស្រស់ស្អាតភ្លាម គឺមានអារម្មណ៍រីករាយ រំភើបនិងស្បើយពីកង្វល់​នានាភ្លាម។

មិនត្រឹមតែភ្ញៀវទេសចរជាតិប៉ុណ្ណោះទេដែលស្ងើចសសើរអំពីភាពអច្ឆរិយនៃប្រាសាទអង្គរវត្តនិងទេសភាពដ៏ស្រស់ស្អាតនោះ សូម្បីតែភ្ញៀវទេសចរបរទេស ក៏បង្ហាញអារម្មណ៍ដូចគ្នានេះដែរ។

បុរសជនជាតិអេស្ប៉ាញ ដែលបាននាំភរិយានិងកូន២នាក់ទៀតមកទស្សនាអង្គរវត្ត បានបង្ហាញអារម្មណ៍ស្ញប់ស្ញែងជាមួយសំណង់ស្ថាបត្យកម្មដែលមានអាយុជិតមួយពាន់ឆ្នាំនេះដែរ។ លោកមានប្រសាសន៍ថា ​វាពិតជាមានភាពអស្ចារ្យបំផុត ដែលធ្វើឱ្យលោក​និងក្រុមគ្រួសារ​បានឃើញជាលើកដំបូង។

បុរសដដែលបញ្ជាក់ថា បានជាប់ចិត្តជាមួយប្រាសាទបុរាណនៅទីនេះយ៉ាងខ្លាំង ហើយលោកនឹងបន្តនាំភរិយានិងកូនដើរទស្សនាក្រុងអង្គរធំ ព្រមទាំងប្រាសាទតាព្រហ្មថែមទៀត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា

Leave A Reply

Your email address will not be published.