Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានផ្អាកការងារ ដោយសារប្រព្រឹត្តខុស ៣ចំណុច ក្នុងការបំពេញតួនាទីរបស់ខ្លួន

0

លោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃបិន ត្រូវបានអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេរភូមិន្ទ ស្នើទៅក្រសួងការពារជាតិ សុំផ្អាកមុខតំណែង ដោយសារតែបុគ្គលរូបនេះ បានប្រព្រឹត្តខុសពីតួនាទី ដែលជាកងកម្លាំង ចំនួន ៣ចំណុច ដោយបានប្រើឥទ្ធិពលទៅលើប្រជាពលរដ្ឋ។

តាមរយៈលិខិតផ្ញើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ចុះថ្ងៃទី៥ ខែកក្កដា ដែលទើបទទួលបាននៅថ្ងៃទី៦ ខែសីហា នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានប្រាប់ឧបនាយករដ្ឋមន្ត្រី លោក ទៀ សីហា ថា លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានមុខតំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រព្រឹត្តខុសពាក់ព័ន្ធករណី ៣ចំណុច។

ចំណុចទី១ លោក ស ប៊ុនសឿង បានប្រើប្រាស់កម្លាំងខុសបទបញ្ជា។ ទី២ មេបញ្ជាការរងរូបនេះយកឥទ្ធិពល និងអំណាច នៅក្នុងមុខតំណែងរបស់ខ្លួនទៅប្រើ ដើម្បីសម្លុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋ និងទី៣ ប៉ុនប៉ងនាំមនុស្សមកសួរនាំ នៅកងរាជអាវុធហត្ថខេត្តប៉ៃលិន ទាំងមិនមានបទល្មើស។

តាមរយៈលិខិត លោក វង្ស ពិសេន ស្នើសុំផ្អាកមុខតំណែង របស់លោក ស ប៊ុនសឿង គឺ «ដើម្បីឱ្យក្រុមប្រឹក្សាវិន័យអនុវត្តតាមនីតិវិធីនៃច្បាប់»៕

Leave A Reply

Your email address will not be published.