Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋបាលខេត្តកណ្តាល ប្រាប់ឱ្យផ្អាកចរាចរណ៍រថយន្តធុនធ្ងន់ និងដឹកអ្នកដំណើរ លើកំណាត់ផ្លូវជាតិលេខ១ នាថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណន

0
នៅថ្ងៃទី៥ សីហា ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានទីតាំងនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដូច្នេះដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោឱ្យបានរលូន រដ្ឋបាលខេត្តកណ្ដាល បានផ្អាកការធ្វើចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរ។
បើតាមរដ្ឋបាលខេត្ត រថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ដែលមានបំណងធ្វើដំណើរចូលរាជធានីភ្នំពេញ អាចធ្វើចរាចរណ៍ចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿង ត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពានព្រែកតាមាក់។
រីឯរថយន្តចេញដំណើរពីរាជធានីភ្នំពេញទៅអ្នកលឿង អាចវាងត្រឡប់តាមទិសដៅខាងលើ។ ដោយឡែក រថយន្តគ្រួសារអាចធ្វើចរាចរណ៍ បានធម្មតា។
រដ្ឋបាលខេត្តកណ្តាល បញ្ជាក់ថា ការបិទចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១នេះ គឺចាប់ពីស្តុបបំបែកខ្នែងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័តក្រុងភ្នំពេញស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់អ្នកលឿង ត្រើយខាងលិច។
គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។
គម្រោងនេះគ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ ដែលនឹងផ្តល់ប្រយោជន៍ដល់ពលដ្ឋប្រមាណ ជាង១លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕
Leave A Reply

Your email address will not be published.