គណនីហ្វេសប៊ុ ឈ្មោះ Kalyan Natara ភរិយារបស់មន្ត្រីយោធា ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ដែលរកឃើញ បង្ហោះសារហាក់ដូចមិនជឿប្តីរបស់នាងស្លាប់ ហើយប្រាប់ឱ្យគេកុហកនាងថាប្តីទៅរៀន
ក្រោយទទួលដំណឹងថា ឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទងជាមួយមន្ត្រីយោធា២រូប ហើយត្រូវបានរកឃើញ នៅថ្ងៃទី២៩ ខែកក្កដានេះ និងរកឃើញសាកសពមនុស្សម្នាក់ក្នុចំណោម២នាក់នោះ គណនីហ្វេសប៊ុក ឈ្មោះ Kalyan Natara ដែលគេដឹងថា ជាភរិយា របស់មន្ត្រីយោធារងគ្រោះនោះបានបង្ហោះសារ ហាក់ដូចមិនជឿថា ប្តីនាងសា្លប់នោះទេ ជាមួយរូបស្ទីគ័រយំ។
នាងបានសរសេរជិត១ម៉ោងមុនថា៖«ប្តីដ៏ល្អរបស់អូនអើយ ម៉េចបងទៅចោលអូនដោយមិនបានលាសូម្បីតែ១ម៉ាត់អ៊ីចឹង អូននៅតែមិនជឿទេ សូមកុហកខ្ញុំចុះថា ប្តីខ្ញុំទៅរៀនបន្ត បន្តិចទៀតគាត់ត្រឡប់មកវិញហើយ»។
មន្ត្រីយោធា ដែលបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឈ្មោះ ខេង ឆៃយុទ្ធ ដែលត្រូវបានរកឃើញជាមួយឧទ្ធម្ភាគចក្រ នៅថ្ងៃទី២៩ ខែកក្កដា នេះ ភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯមន្ត្រីយោធាម្នាក់ទៀត ដែលរួមដំណើរជាមួយមិនទាន់រកឃើញនៅឡើយទេ៕