មន្ត្រីជាន់ខ្ពស់ប្រឆាំងគ្រឿងញៀន ណែនាំដល់សមត្ថកិច្ចច្រកព្រំដែនកម្ពុជា-ឡាវ ត្រួតពិនិត្យឱ្យបានតឹងរ៉ឹងរាល់ការរឆ្លងដែនទៅមក ដើម្បីទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន
លោក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់មន្ត្រីច្រកទ្វារព្រំដែនខ្មែរ-ឡាវ ត្រូវត្រួតពិនិត្យ និងឆែកឆេរឱ្យបានតឹងរ៉ឹងបំផុតរាល់ការឆ្លងដែន ចំពោះមនុស្ស រថយន្ត យានយន្ត និងមធ្យោបាយធ្វើដំណើរផ្សេងៗ ដើម្បីទប់ស្កាតការរត់ពន្ធគ្រឿងញៀន។
ក្នុងកិច្ចប្រជុំថ្ងៃទី១៩ កក្កដា លោកឧត្តមសេនីយ៍នាក់ យុទ្ធា បានលើកឡើងថា ការធ្វើបែបនេះក្នុងគោលបំណងរឹតបន្តឹងការនាំចូលគ្រឿងញៀនពីបណ្តាប្រទេសផ្សេងៗឆ្លងចូលមកប្រទេសកម្ពុជា។
ជាមួយគ្នានោះ ដើម្បីឱ្យការងាររឹតបន្តឹងតាមព្រំដែនឱ្យមានប្រសិទ្ធភាព លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជំរុញឱ្យក្រុមការងារការិយាល័យគ្រប់គ្រងព្រំដែនមានរបប និងកម្មវិធីប្រជុំឱ្យទៀងទាត់ ដើម្បីពិភាក្សាពិគ្រោះយោបល់ ផ្តល់បទពិសោធន៍ថ្មីៗឱ្យគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនឆ្លងដែន៕
ដោយ សួង ប៊ុននេង
Comments are closed.