តើ១ម៉ឺនរៀលអាចទិញអ្វីបានខ្លះ? នេះគឺជាប្រធានបទចេញពីធានាគាជាតិកម្ពុជា ផ្តល់ឱ្យអ្នកខេត្តស្វាយរៀង និងព្រៃវែង ធ្វើវីដេអូប្រកួតយករង្វាន់ប្រាក់រៀលចំនួន២លានរៀល
បេក្ខជននៅខេត្តស្វាយរៀង និងខេត្តព្រៃវែង ត្រូវបានធានាគារជាតិ ជ្រើសឱ្យមានការប្រកួតប្រជែងយកបា្រក់ចំនួន២លានរៀល។ បេក្ខជនទាំង២ខេត្តគ្រាន់តែបំពេញលក្ខខណ្ឌងាយៗតែប៉ុណ្ណោះ ក្នុងការចូលរួមប្រកួតយកពានរង្វាន់។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជានៅថ្ងៃទី១៥ ខែកក្កដានេះ លក្ខខណ្ឌងាយៗនោះគឺតម្រូវឱ្យបេក្ខជននីមួយៗ ត្រូវថតវីដេអូ ដែលមានរយៈពេលចាប់ពី៤០វិនាទី ទៅដល់ ៣នាទី។ បេក្ខជន ត្រូវថតវីដេអូនោះ នៅទីតាំងណាក៏ដោយឱ្យតែនៅខេត្តព្រៃវែង និងទីតាំងខេត្តស្វាយរៀង។
ជាមួយគ្នានេះ បេក្ខជនក៏ត្រូវតាមដាន (Follow page) ទំព័រហ្វសប៊ុកផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា ដើម្បីទទួលដំណឹងពាក់ព័ន្ធនឹងប្រាក់រៀល និងព័ត៌មាននានាពីធានាគាជាតិនោះផងដែរ។
ក្រោយពីផលិតវីដេអូរួច បេក្ខជននីមួយៗ ត្រូវផ្សព្វផ្សាយវីដេអូនោះលើគណនីហ្វេសប៊ុក ឬ Tiktok ផ្ទាល់ខ្លួន ដោយមានភ្ជាប់ចំណងជើងថា ទិវាប្រាក់រៀល២០២៤ និងខ្ញុំស្រឡាញ់ប្រាក់រៀល រួចហើយ សរសេរលើគណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា ឬនៅលើតីកតុក របស់ ធនាគារជាតិ នៃកម្ពុជា។
បន្ទាប់ពីបំពេញលក្ខខណ្ឌខាងលើរួចហើយ បេក្ខជនត្រូវផ្ញើតំណភ្ជាប់(Link)វីដេអូដែលបានផ្សព្វផ្សាយនោះ ទៅកាន់សារហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា គិតត្រឹមថ្ងៃទី២៤ កក្កដា សម្រាប់បេក្ខជនខេត្តស្វាយរៀង និងបេក្ខជននៅខេត្តព្រៃវែង ត្រឹមថ្ងៃទី២៧ កក្កដា២០២៤។ សម្រាប់ពានរង្វាន់ ធនាគារជាតិ បានបញ្ជាក់ថា អ្នកជយលាភីប្រចាំខេត្តស្វាយរៀង នឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅខេត្តព្រៃវែង នាថ្ងៃទី២៧ ខែកក្កដា។
ដោយឡែក អ្នកជយលាភីផលិតវីដេអូប្រចាំខេត្តព្រៃវែង នឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅខេត្តព្រៃវែង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ចំពោះអ្នកជយលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២លានរៀល ហើយអ្នកជយលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១លានរៀល ពីធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់សាធារណជនគ្រប់វ័យ មិនថា ក្មេង-ចាស់ ប្រុស-ស្រី ឬសិស្ស-និស្សិត ដែលរស់នៅក្នុងខេត្តស្វាយរៀង និងព្រៃវែង ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះឱ្យបានច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕
Comments are closed.